មិនទាន់ហោះទៅដល់គោលដៅប្រកួតផង Miss Global Cambodia 2022 បានចូលTop 20 រួចហើយ

0

ជាថ្មីម្តងទៀត កញ្ញា អែម គុនថន ដែលជាបេក្ខភាពតំណាង កម្ពុជាបានចេញដំណើរ​ចាកចេញ​ទៅ​កាន់​ប្រទេស​ indonesia នៅ​វេលា​ម៉ោង​ 6​ ល្ងាច​ម្សិលមិញថ្ងៃទី៣០ ឧសភា ឆ្នាំ២០២២ ។ ក្នុងនោះមានវត្តមាន មិត្តរួមការងារ បានចូលរួមលើកទឹកចិត្ត និង ក្រុមគ្រួសារ យើងក៍សង្ឃឹម​ថា​នឹង​ មានការគាំទ្រ បន្ថែមទៀត ព្រោះពេលនេះយើងចូលបានតំណែង២០ ប្រទេសរួចហើយ។

បើយោងតាម ការបង្ហោះសារ ពីកញ្ញា ឯក អែម គុនថង បានសរសេរថា «ជំរាបសួរ​ពុក​ម៉ែ​បងប្អូន​ទាំង​អស់​គ្នា​នាង​ខ្ញុំ​សូម​បញ្ជាក់​ចំពោះ​ការ​ vote អោយ​រូប​នាង​ខ្ញុំ​ដេីម្បី​ទទួល​បាន​ឱកាស​ចូល​ទៅ​កាន់​ top 10 សម្រាប់​ការ​ vote ពុក​ម៉ែ​បងប្អូន​អាច​ vote បាន​រាល់​ថ្ងៃ​ 24ម៉ោង​ vote បាន​មួយ​ដង​ណា​ ។សម្រាប់​អី​លូវ​នេះ​កម្ពុជា​យេីង​គឺ​បាន​ចូល​ដល់​ top 20 ហេីយ​នៅ​ក្នុង​ចំណោម​ 73​ប្រទេស​ ហើយ​កម្ពុជា​ឈរ​នៅ​លេខ​រៀង​ទី​2ណា​ សូម​បន្ត​ការ​ vote ដល់​រូប​នាង​ខ្ញុំ​ក៏​ដូច​កម្ពុជា​ផង​ដែរ​ 🙏 🇰🇭 link for vote 🗳 https://missglobal.com/vote/?choicely=it74IDA»។
កញ្ញាអែម គុនថង ដែលជាMiss Grand Cambodia 2021 ជាប់ចំណាត់ថ្នាក់លេខ៣ បានត្រូវខាងក្រុមហ៊ុន ចាត់តាំងអោយ គ្រងតំណែងជាផ្លូវកាេ ក្នុងការជាប់ជាMiss Global Cambodia 2022។ ព្រោះតែមានគុណសម្បត្តិ សមរម្យល្អ ទើបនាងត្រូវបានគេមើលឃើញ ហើយនិងត្រូវឡើងទៅប្រកួតកម្មវិធីមួយនេះ ជាលក្ខណៈអន្តរជាតិជាមួយ បណ្តាស្រីស្អាតផ្សេងទៀត មកពីជុំវិញពិភពលោក។

LEAVE A REPLY

Please enter your comment!
Please enter your name here