ឈិន ម៉ានិច្ច ដាក់មួយបទ ជ្រួលជ្រាបដល់បេះដូងរហូតសម្រក់ទឹកភ្នែក

0

មហាជន កំពុងដាក់ការសង្ស័យបណ្តើរ២ ថាឈិន ម៉ានិច្ចអាច រង្គើនូវចំណងស្នេហ៍ ព្រោះនាងក៍មានម្ចាស់បេះដូង ដែលលាក់គេមិនអោយដឹង។ អ្វីដែលស្តែងមុននេះ អ្នកគាំទ្រដាក់ការ សង្ស័យ និងកំពុងឆ្ងល់តែបើជារឿងចូលតួវិញមែន ពិតជាសរសើរ ដែលដាក់អារម្មណ៍បានល្អមែន។ កាលពីពេល​ថ្មីៗ​កន្លងទៅនេះ នៅក្នុង​ឆាក​តន្ត្រី​មួយ​របស់​ស្ថានីយ​ទូរទស្សន៍​ហង្ស​មាស គេ​ឃើញ​ម្ចាស់​ពាន​វង្វាន់​Cambodian Idol​រដូវ​កាល​ទី​២ ​កញ្ញា ឈិន ម៉ា​និច្ច ច្រៀង​បណ្ដើរ​ហូត​ទឹកភ្នែក​បណ្ដើរ ធ្វើ​ឲ្យ​អ្នកគាំទ្រ​មានការ​ចាប់អារម្មណ៍​ជាខ្លាំង។

នៅ​ក្នុង​កម្មវិធី​នោះ គេ​សង្កេតឃើញ​វត្តមាន​តារា​ស្រី​ចំនួន​៤​ដួង រួមមាន អ្នកនាង សុគន្ធ និសា​, កញ្ញា ឈិន ម៉ា​និច្ច​, កញ្ញា កែវ សុ​បញ្ញា និង​កញ្ញា ប៉ាច គីម​មួយ ក្នុង​នោះ កញ្ញា ឈិន ម៉ា​និច្ច បាន​លើក​យក​បទ​ចម្រៀង​មួយ​បទ មាន​ចំណងជើង​ថា «​ស្រលាញ់​អូន​ម្ដងទៀត​បានទេ​?» ដែលជា​សំនៀង​ដើម​របស់​អ្នកនាង សុគន្ធ និសា យក​មក​បកស្រាយ​។​​ពេល​កំពុង​បកស្រាយ បាន​ពាក់កណ្ដាល​នោះ ស្រាប់តែ​តារា​ចម្រៀង​សំឡេង​ផ្អែម​ស្រទន់​រូបនេះ ច្រៀង​បណ្ដើរ ហើយ​ទឹកភ្នែក​បណ្ដើរ ធ្វើ​ឲ្យ​អ្នកគាំទ្រ​មានការ​ចាប់អារម្មណ៍ និង​ងឿងឆ្ងល់​ជា​ខ្លាំង ព្រោះ​មិន​ធ្លាប់​ឃើញ​​នាង​យំ​បែប​នេះ ​ពីមុន​មក។អ្វីដែល គេមើលពេលនោះ ឃើញរៀមច្បង សុគន្ឋ និសា ស្ទុះងើបទៅជួយច្រៀង រំលែកតានតឹង ដែលរិតតែ បន្ថែមការចាប់អារម្មណ៍។

LEAVE A REPLY

Please enter your comment!
Please enter your name here