សិល្បករច្រើនកុះករ ត្រៀមជួបគ្នានៅកោះពេជ្រ នាថ្ងៃទី២៧ នេះ

0

នៅថ្ងៃទី27 ឧសភា នេះ ការប្រគំតន្ត្រីក្នុងព្រឹត្តិការណ៍ LGBT Pride Day ដើម្បីលុបបំបាត់ការរើសអើងក្រុមអ្នកស្រលាញ់ភេទដូចគ្នា នឹងត្រូវលេចឡើង នៅបរិវេណ កោះពេជ។ តារាសិល្បៈយ៉ាងច្រើនកុះករ នឹងប្រកាសបង្ហាញខ្លួននៅក្នុងកម្មវិធីនេះ ខណៈដែលក្រុម Impulse Phnom Penh ដែលជាអ្នករៀបចំ បានបង្ហាញនូវមោទនភាពយ៉ាងខ្លាំង ថានឹងកក្រើកសម្រាប់សកម្មភាពរបស់ខ្លួនដែលធ្លាប់ធ្វើកន្លងមក។ លោក គង់ ប៊ុនថន អ្នករៀបចំព្រឹត្តិការណ៍ បានអះអាងថា នេះគឺជាទិវាលុបបំបាត់ការរើសអើងចំពោះអ្នកស្រលាញ់ភេទដូចគ្នា ដោយលោកកាន់តែបង្ហាញនូវទំនុកចិត្តខ្ពស់ ក្រោយពេលតារាល្បីឈ្មោះច្រើនឡើងប្រកាសបង្ហាញខ្លួនចូលរួម។ តារាៗដែលត្រូវបានប្រកាសថា នឹងចូលរួមនៅក្នុងកម្មវិធីនេះរួមមាន
លោក ម៉ាដូណា​ ( កំប្លែង) អ្នកនាង ឆ័យលី ដាឡែន ពិធីការិនី កញ្ញា មាស​ នីតា ( តារាចំរៀង​).លោក រាជ​ ប្រាថ្នា ( តារាចំរៀងផលិតកម្មដាវីដ្រា) កញ្ញា យ៉េ​ យ៉េ​ (តារាចំរៀងនិងកំប្លែង) និង ក្រុមកំប្លែង. លោក អាឡាស្កូ ( ពិធីករ)
លោក អៀម​ សុខា ( ពិធីករ)
កញ្ញា ណូឌី (តារាចំរៀងអតីត Xfactor)
លោក សន​ សុវណ្ណារ៉ា​ ( ពិធិករផ្លូវការ)
លោក រាជ​សុវណ្ណ​ (តារាចម្រៀង)
កញ្ញា ម៉ាដាមកុល (តារាសំដែងសូរ) តារាសម្ដែង លោក វណ្ណា​ ឌី​. អ្នកស្រី សំ​ សុផល​ .កញ្ញា អ៊ុក​ដារ៉េត​( អ្នកចំរៀង​ សូរអប់រំ) .លោក ឃុត​ សីហា​ ( អ្នកចំរៀង)
.ក្រុមតារាម៉ូដែលអុីមផុសភ្នំពេញ. នាយ​ ធុងប្រេត្រូ . កញ្ញា​ ជ្រូកព្រៃ និង តារាប្រុសស្រីយ៉ាងច្រើនកុះករផ្សេងទៀត។

កម្មវិធីជាការរៀបចំដោយ​ SNB event planner, ក្រោមការឧបត្ថមដោយ​ AHF Cambodia, Impusle Group , CDPO, សហការណ៍​ បណ្តាញចតុមុខ​ ភោជនីយដ្ឋាន​ ផាំ​ ឃីន​ កោះពេជ្យ និង មានការដឹកនាំការប្រគំតន្ត្រី ដោយស្ថាបនិកគ្រួសារតារាកម្ពុជា។

LEAVE A REPLY

Please enter your comment!
Please enter your name here