គីម ថាណា បង្ហើប ក្រោយសាកល្បងស្ទីលថ្មី

0

ធ្លាប់តែច្រៀងបែបមនោសញ្ចេតនា និងបទបែបកំប្លែងៗ ពេលនេះ តារាចម្រៀងទម្រង់មុខ កូរ៉េ លោក គីម ថាណា បានបង្ហាញសមត្ថភាពក្នុងបទចម្រៀងបែបស្រែកវិញម្ដង។ លោកថែមទាំងរំពឹងថា បទចម្រៀង«ហេតុអី្វពួកយើងបែកគ្នា» នឹងទទួលបានការគាំទ្រនោះផង។

លោក គីម ថាណា ដែលត្រូវគេស្គាល់ថាជាអ្នកបច្ចេកទេសជំនាញមួយរូប ប្រចាំនៅប៉ុស្តិ៍លេខ៩ បញ្ជាក់ថា ក្នុងបទចម្រៀងនេះ មិនត្រឹមតែលោកបង្ហើរសំនៀងបែបស្រែកៗអោយប្លែកត្រចៀកប៉ុណ្ណោះទេ ប៉ុន្តែក៍បានសម្រិតសម្រាំងក្នុងMV របស់ខ្លួន ស្ទើរតែក្លាយជាសាច់រឿងកុនខ្លីមួយ ដើម្បីអោយអ្នកទស្សនាទាក់ភ្នែកផងដែរ។ លោកថាមួយបទនេះ ប្រើសុទ្ធតែឩបករណ៍ផលិតកុនទំនើបៗ ខណៈដែលផលិតកម្ម BN របស់លោក ក៍បានពង្រីកខ្លួនបំពាក់នូវម៉ាសុីន និងគ្រឿងថតកុនទំនើបៗ ដើម្បីបំពេចក្ដីត្រូវការក្នុងការផលិតMV។ យ៉ាងណាមិញលោកថា មិនមានបំណងឈានដល់ការផលិតកុននោះ ដោយសារតែលោកមិនទាន់ទំនេរដៃ និងចង់ពង្រឹងតែការផលិតMV របស់ BN តែមួយមុខ៕

LEAVE A REPLY

Please enter your comment!
Please enter your name here