សុវត្ថិឌី ធារិកា កំពុងជួបនិងការពិបាកធ្វើចិត្តអោយរឹងមាំ

0

ជាការណ៍ពិត មនុស្សធ្លាប់តែគោរពស្រឡាញ់ និងជាក្តីសង្ឃឹមមួយនៃជីវិត បែរជាសុខៗទៅជាបែកគ្នា លែងវិលវិញតើអ្នកណាទទួលយកបាន។ កាេចាកចេញទៅយ៉ាងស្រស់ៗ របស់ ឪពុកម្តាយ សុវត្ថិឌី ធារិកា ពិតណាស់បន្តអោយ កូនស្រី និងប្អូនប្រុស ពិបាកតាំងជំហរ ហើយនៅតែមិនអាចកាត់ចិត្តបាន ចំពោះមរណៈភាពមនុស្សជាទីស្រឡាញ់ទាំង២រូបនេះ។បើទោះជាមានការជម្រុញលើកទឹក ចិត្តពីមហាជន និងសិល្បករជាច្រើនបែបណា អារម្មណ៍ដិតដាមពិបាកណាស់ មិនដឹងជាធ្វើបែបណា អាចបំភ្លេចកើតឡើយ។

ពេលនេះសពឪពុកម្ដាយ តារាចម្រៀង សុវត្ថិឌី ធារិកា ដឹកពីខេត្តព្រះវិហារ តាមរយៈរថយន្តដើម្បីយកមកធ្វើបុណ្យនៅ វត្តស្ទឹងមានជ័យ។រូបភាពតារាចម្រៀងស្រីរូបនេះ និងប្អូនប្រុស យំសោកឱបសពឪពុកម្ដាយពិតជាធ្វើឱ្យមហាជនខ្លោចចិត្តអាណិតដល់រូបនាងនិងប្អូនប្រុសខ្លាំងណាស់។ សពអ្នកមានគុណ ទាំង២ របស់ សុវត្ថិឌី ធារិកា និងប្អូនប្រុស នឹងត្រូវបូជាវេលាម៉ោង៤រសៀលថ្ងៃ ព្រហស្បតី័ទី១៩ ឧសភា ឆ្នាំ២០២២នេះហើយ ។ ពេលវេលាក៍ខិតជិតមកដល់ ដែលរូបកាយម្តាយឪពុកនាង ត្រូវបំបែក រូបរាង ដោយអំណាចព្រះអគ្គី។ម្ល៉ោះហើយ ទើបម្នាក់ៗ បារម្មណ៍បំផុត ពីសុខភាព សុវត្ថិឌី ធារិកា និងប្អូនប្រុស ព្រមទាំងលោកយាយ។

សុវត្ថិឌី ធារិកា នៅតែពោលពាក្យថា ពិបាកតាំងចិត្តណាស់ធ្វើអោយផ្លូវចិត្ត អោយរឹងមាំបាន។វាជាអ្វីដែលនាងមិនធ្លាប់គិត ហើយមិនចង់ជួប។នាងពិតជាតក់ស្លុត ហើយទ្រាំយកមិនបាន។ ក្នុងទឹកមុខស្លេកស្លាំង ធារិកា ក៍មិនភ្លេចលើកដៃប្រណម អរគុណទឹកចិត្ត បងប្អូនទាំងអស់ អាណិតនាង និងប្អូន អាណិតម្តាយឪពុកនាង ហើយចុលរួមរំលែកទុក្ខជាបន្តបន្ទាប់។

LEAVE A REPLY

Please enter your comment!
Please enter your name here