ញ៉ាក់សាច់ ម្ចាស់ប្រេន HK7 លេងមួយក្បាច់ឈ្នះដាច់បវរកញ្ញា

0

មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះសម្រស់អ្នកនាង អ៉ឹម សុគន្ធា ដែលត្រូវបានគេស្គាល់ថាជាអ្នកម្ដាយកូនពីរអាយុក្រែលដែរ តែបើនិយាយពីសម្រស់វិញមិនចាញ់ក្រមុំ និង ជាម្ចាស់ប្រេនគ្រឿងសម្អាង HK7 ដ៏ល្បីឈានមុខគេទាំងគុណភាព និង ផលិតផលស្តង់ដារប្រចាំប្រទេសកម្ពុជា។

រូបថតជាច្រើនសន្លឹកបានបង្ករភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងខណៈអ្នកនាងបានប្រមូលផ្ដុំបវរកញ្ញាធីតាសម្រស់ដែលកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងបណ្ដាញសង្គមក្នុងនោះមាន កញ្ញា ហង្ស ម៉ានីតា, កញ្ញា ហង្ស សុរិយ៉ាន់ និង កញ្ញា សួន ពិសី ដែលសុទ្ធសឹងតែជាបេក្ខភាព Miss Universe ល្បីៗមកថតប្រូម៉ូតផលិតផលរបស់ខ្លួននៅក្នុងឈុតសម្លៀកបំពាក់ស៊ិចស៊ីគួរឱ្យទាក់ទាញ។ ក្នុងនោះរូបសម្រស់ម្ចាស់ប្រេនរូបនេះក៏បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងទាំងកម្ពស់ រូបរាង្គដងខ្លួនដ៏ស្រឡូនសមសួន និង មុខមាត់ស្រស់ស្អាតផូផង់ស្តង់ដារ របស់អ្នកនាងមិនចាញ់បវរៗកញ្ញាប៉ុន្មាននោះឡើយ រហូតដល់មានអ្នកខ្លះលាន់មាត់សរសើរមិនដាច់ ថែមទាំងជម្រុញឱ្យអ្នកនាងចូលប្រឡូកក្នុងវិស័យបវរកញ្ញាថែមទៀតផង។ ចង់ដឹងថារូបសម្រស់ម្ចាស់ប្រេន សាច់សរខ្ចីនេះស្រស់ស្អាតយ៉ាងណារហូតអ្នកខ្លះហ៊ានពោលថា បវរកញ្ញាសុំអែបគៀន សូមទស្សនារូបភាពខាងក្រោម៖


LEAVE A REPLY

Please enter your comment!
Please enter your name here