មើលអារម្មណ៍ពិតផុស មិនដឹងខ្លួនក្រោយប្រកាសបានមកុដ

0

សុំត្រលប់ក្រោយបន្តិចទៅកាន់មហាព្រឹត្តិការគ្រងមកុដ នៃការប្រកួតសម្រស់បវរកញ្ញាឯកកម្ពុជា។ បណ្តានារីវ័យឆ្លាតកម្ពុជា ជាម្ចាស់មកុដប៉ុន្មាន រដូវកាលពិតជា មិននឹកស្មានថាខ្លួនមានវាសនាបែបនេះ។ អារម្មណ៍ពិតជា អររំភើបតែម្តង ព្រោះជាសុបន្តិ ដែលមិនធ្លាប់គិតឡើយ។

អតីតម្ចាស់មកុដទាំងនោះ មាន ប៊ី សុធារី រឿន ណាត សំណាង អេលីណា រ៉េត សារីតា និង ងិន ម៉ារ៉ាឌី។ ពួកគេម្នាក់ៗ បានប្រកាសអោយឈ្នះ មកុដ ហើយ ភ្លាមៗ ចេញនូវទឹកមុខកាយវិការប្លែកៗពីគ្នា ទាំងម្នាក់ៗស្មានមិនដល់ហើយ ក៍មិនដឹងថាខ្លួនអាចមានសមត្ថភាពឈោងចាប់ មកុដបានឡើយ។តែនេះជាការណ៍ពិត ដែលនារីជំនាប់ថ្មីត្រូវតែខិតខំ ដើម្បីលេចធ្លោខ្លួនឯង និងដើម្បីប្រទេសជាតិ។

ការប្រកួត បវរកញ្ញាចក្រវាឡកម្ពុជា ឆ្នាំ២០២២ បានកើតឡើងជាថ្មី ក្រោមកាេផ្ចិតផ្ចង់ណាស់ បន្ទាប់ពីកម្មវិធីខាងលើនេះ កាន់តែមានការចាប់ទាក់ទាញ ពីមហាជន និងក្រុមស្រីស្អាតៗទាំងឡាយ។ យោងតាមម្ចាស់កម្មវិធី និង គណៈកម្មាការប្រកួត សុទ្ខតែលើកឡើងថា នោះនឹងមានសភាពប្លែកលើសពីឆ្នាំកន្លងទៅ។

LEAVE A REPLY

Please enter your comment!
Please enter your name here