គ្រាន់រឿងMiss Grand Cambodia ផ្ទុះជម្លោះបែកផ្សែង

0

មកទល់ពេលនេះ ឈុតបុរាណ ឬហៅថាឈុតប្រចាំជាតិរបស់ Miss Grand Cambodia នៅតែបន្តឈរនៅលំដាប់លេខ១ ក្នុងចំណោម Top Ten ពីការបោះឆ្នោតជ្រើសរើសឈុតប្រចាំជាតិ របស់Miss Grand ទាំងអស់ ដែលកំពុងប្រកួតប្រជែងនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ យ៉ាងណាមិញ នៅពីក្រោយជ័យជម្នះបណ្ដោះអាសន្ននេះ គេឃើញមានជម្លោះ ស្ទើររញ្ជួយហ្វេសប៊ុកតែម្ដងពីសំណាក់អ្នកគាំទ្រឈុតMiss Grand វៀតណាម ថៃ និងអ្នករិះគន់ឈុតតំណាងប្រទេសកម្ពុជាតែម្ដង ចេញមុខរិះគន់ ដោយជម្កោះពាក្យសម្ដីដែលធ្វើអោយចាប់អារម្មណ៍ចុងក្រោយ គឺបន្ទាប់ពីមានវត្តមានតារាៗលូកមាត់។

ជម្លោះដែលបានផ្ទុះឡើងនេះ គឺបន្ទាប់ពីអ្នកគាំទ្របេក្ខនារីវៀតណាម និងថៃ ជាដើម បានបង្ហោះសារ បង្ហោះរូបកាត់តក្នុងន័យមាក់ងាយដល់Miss Grand Cambodia បណ្ដាលអោយអ្នកគាំទ្រក្នុងស្រុកផ្ទុះកំហឹង ដោយមានភាគីម្ខាងកាន់ជើងរៀងខ្លួន។ ជម្លោះទាំងមូលបានរាលដាល់ដល់រង្វង់សិល្បៈ បន្ទាប់ពីតារាហ្វេសប៊ុកភេទទី៣ កញ្ញា ចំប៉ីខ្មៅ ដែលប្រើឈ្មោះក្នុងហ្វេសប៊ុកថា Heng Yin បង្ហោះឌឺដង ដល់ឈុតរបស់Miss Grand Cambodia ជាប្រចាំ ពោលគឺតាំងពីឈុតមួយនេះ មិនទាន់បានក្លាយជាឈុតឈរលំដាប់លេខ១ ក្នុងចំណោម១០ឈុតពីការបោះឆ្នោតនៅឡើយ។ គ្រប់ការបង្ហោះរបស់ចំប៉ីខ្មៅ រមែងទទួលបានការតបតដោយប្រតិកម្មផ្សេងៗ ពីសំណាក់អ្នកលេងហ្វេសប៊ុក ដោយអ្វីដែលគេចាប់អារម្មណ៍ចាប់អារម្មណ៍ គឺការចែកចាយ និងលូកមាត់របស់តារាមួយចំនួននាប៉ុន្មានថ្ងៃនេះ។ តារាចម្រៀង លោក ដួង តារាផាឌីន សម្ដែងលោក រុន ណាកូ និងតារាភេទទី៣ លោក អៀម សុខា សុទ្ធតែបានតាំងខ្លួន ធ្វើជាគូជម្លោះពាក្យសម្ដីជាមួយ ចំបុីខ្មៅ បើទោះជាដឹងថា ចំប៉ីខ្មី នឹងបង្ហោះការឆ្លើយតបដោយពាក្យសម្ដីធ្ងន់ៗ ក្រោយការលូកដៃនេះ។

យ៉ាងណាមិញ គេមើលឃើញថាជម្លោះមួយនេះ គ្រាន់តែជាការឌឺដងដាក់គ្នាប៉ុណ្ណោះ ខណៈដែលអ្នកគាំទ្រជាច្រើន និយាយថាការរិះគន់របស់ចំប៉ីខ្មៅ និងអ្នករិះគន់Miss Grand Cambodia មួយចំនួនដើម្បីបញ្ឆេះកំហឹងអ្នកគាំទ្រ គឺគ្រាន់តែចង់ល្បីច្រើនជាងចង់បង្កជម្លោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here