ហាងភេសជ្ជៈតែគុជ One Zo រសជាតិដើមមកពីកោះតៃវ៉ាន់ លេចមុខសាខាទី2 នៅជិតផ្សាឈូកមាស

0

កាលពីថ្ងៃទី 02 ខែឧសភា ឆ្នាំ2022 មុននេះ តារាចម្រៀងរ៉េប និងជាអ្នកនិពន្ធលោក នេត្រ ច័ន្ទតារាវិត បានបើកសម្ភោធនូវហាងលក់ភេសជ្ជៈតែគុជយីហោ One Zo ដែលលោកគឺជាម្ចាស់ហាងដោយផ្ទាល់ មានទីតាំងស្ថិតនៅ តាមបណ្ដោយផ្លូវលេខ 2011 ជិតនឹងផ្សារឈូកមាសតែម្ដង។ នៅក្នុងកម្មវិធីនេះផងដែរគេសង្កេតឃើញមានវត្តមានអ្នកជំនួញ, តារាសម្ដែង,DJ ល្បីៗ និង តារាចម្រៀងល្បីៗជាច្រើនរូបមកពីផលិតកម្មរស្មីហង្សមាសផងដែរ។

លោក ទូច ធីរិទ្ធ តំណាងក្រុមហ៊ុន One Zo បានមានប្រសាសន៍ថា មកទល់បច្ចុប្បន្ន ហាងលក់ភេសជ្ជៈ One Zo បានបើកដំណើរការមានរហូតដល់ទៅ 19ប្រទេសរួមទាំងប៉ែកអ៉ឺរ៉ុប និង អាស៊ី ហើយនៅពេលនេះផងដែរ One Zo ក៏មានវត្តមាននៅក្នុងស្រុកខ្មែរយើងផងដែរ ហើយក៏មានរហូតដល់ទៅ2សាខា។ អ្វីដែលជាចលករជំរុញឱ្យរសជាតិនៃភេសជ្ជៈប្រចាំហាងកាន់តែមានឱជារសឆ្ងុយឆ្ងាញ់ខុសពីហាងដ៏ទៃទៀតនោះគឺជា គ្រាប់គុជដែល ទន់ ស្វិត ឆ្ងាញ់ស្តង់ដាអន្តរជាតិ មានប្រភព និង រូបមន្តវត្ថុធាតុដើមមកពីកោះតៃវ៉ាន់ ហើយគ្រាប់គុជមានច្រើនជម្រើស និង ច្រើនរសជាតិ ដែលផលិតដោយដៃផ្ទាល់ចេញពីក្នុងហាងភ្លាមៗ ច្រកចូលកំប៉ុងជូនអតិថិជនពិសារស្រស់ៗដោយសុវត្ថិភាព និង អនាម័យល្អ មិនប៉ះពាល់ដល់សុខភាព ដោយសារគុជ ដែលចេញពីហាង One Zo គឺសុទ្ធសឹងតែមានកាលបរិច្ឆេទស្តុកទុកមានពេលកំណត់ដោយពុំមានដាក់សារធាតុគីមីដើម្បីរក្សាទុកឱ្យបានយូរនោះទេ។

លោក នេត្រ ចន្ទ័តារាវិត ម្ចាស់ហាង One Zo សាខាទី2នៅផ្សាឈូកមាសនេះ បានឱ្យដឹងថាដោយសារលោកជាប់ចិត្តទៅនឹងរសជាតិដើមនៃភេសជ្ជៈតែគុជ ពិសេសគឺគ្រាប់គុជជាច្រើនរសជាតិដែលខាំទៅមានសភាពទន់ស្វិតពេញមាត់ដកចិត្តមិនរួចពីមួយគ្រាប់ទៅមួយគ្រាប់នេះហើយ ទើបលោកសម្រេចចិត្តទិញ ហ្វ្រេនឆាយពីខាង One Zo មកធ្វើជាសាខាផ្ដាច់មុខផ្ទាល់ខ្លួនដើម្បីនាំយកភេសជ្ជៈដែលមានទាំងគុណភាព និង ឱជារសមកចែករំលែកឱ្យអតិថិជនបានភ្លក់ផ្ទាល់នៅក្នុងហាងរបស់លោក។ ម្យ៉ាងដោយមើលឃើញពីចំណូលចិត្តរបស់អតិថិជន និង យុវវ័យ សម័យបច្ចុប្បន្នដែលមានចំណូលចិត្តទៅលើប្រភេទភេសជ្ជៈ Milk Tea ពិសេសនៅតំបន់នេះផ្ទាល់គឺជាតំបន់ដែលមានសក្ដានុពលខ្លាំងចំពោះអាជីវកម្មមួយនេះ ពោលគឺជាចំណុចកណ្ដាលនៃការបើកហាងតែគុជនេះផ្ទាល់តែម្ដង ខណៈមិនត្រឹមតែស្ថិតជាប់នៅជិតនឹងផ្សារទំនិញតែមួយមុខនោះទេ ស្របពេលដែលសងខាងនៃហាងរបស់លោកក៏សុទ្ធសឹងតែប្រជុំទៅដោយសាលារៀនតូចធំជាច្រើន ស្របជាមួយនឹងការដេគ័រក្នុងហាងយ៉ាងប្រណិត និងទាក់ទាញអាច ឱ្យអតិថិជនមិនត្រឹមតែបានមកទទួលទានភេសជ្ជៈត្រជាក់ៗបាន ថែមទាំងអាចជំនួយក្នុងការថតរូបស្អាតៗនៅក្នុងហាងផងដែរ។

ទាំងនេះគឺជាហេតុធ្វើឱ្យលោកជឿជាក់យ៉ាងមុតមាំថា ការបើកអាជីវកម្មនេះនឹងកាន់តែរលូនទៅមុខថែមទៀត ក្រោមការគាំទ្រពីសំណាក់ប្អូនៗយុវសិស្ស និង ប្រជាជននៅតំបន់នេះ។ ក្រៅពីនេះលោកក៏បានថ្លែងអំណរគុណដល់ភ្ញៀវកិត្តិយស ពិសេសមិត្តៗសិល្បៈជាច្រើនដែលបានមកចូលរួមទាំងភ្លៀងធ្លាក់សស្រាំ ថែមទាំងបានចូលរួមរាំច្រៀងសប្បាយញ៉ំាងឱ្យកម្មវិធីទាំងមូល កាន់តែកក្រើកពោពេញដោយស្នាមញញឹម និង ការអបអរសាទរចំពោះលោកផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here