Pool Party Impulse Phnom Penh ឆ្នាំនេះ កក្រើក

0

ខុសពីឆ្នាំកន្លងទៅ កម្មវិធី Pool Party ក្រោមការរៀបចំរបស់ Impulse Phnom Penh បានធ្វើអោយមានការចាប់អារម្មណ៍យ៉ាងខ្លាំង កាលពីថ្ងៃទី ៣០ មេសា ឆ្នាំ២០២២។ តារាសិល្បៈជាច្រើនត្រូវគេឃើញបង្ហាញវត្តមាន ដោយមានតារាម៉ូដែលសាច់ដុំ ដើរស្លៀកលីអូ ហើយក៏មានតារាភេទទី៣ច្រើននាក់ ងូតទឹកជាមួយតារាម៉ូដែលសប្បាយៗ និងលេងហ្គេមផងដែរ។ កម្មវិធីត្រូវបានគេមើលឃើញថា ជោគជ័យយ៉ាងខ្លាំង ដោយលោក គង់ ប៊ុនថន ដែលជាអ្នករៀបចំបានបង្ហាញនូវមោទនភាព សម្រាប់ការរៀបចំនេះ។ តារាល្បីៗច្រើនណាស់បានបង្ហាញខ្លួនក្នុងកម្មវិធីនេះ ហើយក៏ជួយអោយកម្មវិធី Pool Party នៅក្នុងឆ្នាំនេះ ក្លាយជាទីចាប់អារម្មណ៍ ក្នុងស្រទាប់យុវវ័យ។

ពិធីនេះ ធ្វើឡើងក្នុងគោលបំណងបំផុសអោយអ្នកស្រលាញ់ភេទដូចគ្នា យល់ដឹងពីសុខភាព ដោយត្រូវប្រើប្រាស់ស្រោមអនាម័យជាប្រចាំសម្រាប់ការរួមភេទ បើទោះជាដៃគូជាមនុស្សស្អាត ទាក់ទាញ និង ត្រូវពិនិត្យឈាមអោយបានទៀងទាត់ ក្រោយពេលរួមភេទដោយមិនប្រើស្រោម ជាមួយដៃគូចល័ត ដើម្បីធានាថាខ្លួនគ្មានជម្ងឺកាមរោគ ឬ មេរោគអេដស៍។ លោក គង់ ប៊ុនថន បញ្ជាក់ថា កម្មវិធីឆ្នាំ ជោគជ័យខុសពីឆ្នាំកន្លងទៅ ហើយលោកក៏មិននឹកស្មានថា តារាម៉ូដែល និង តារាល្បីៗ ច្រើនខុសពីឆ្នាំមុនចូលរួមបែបនេះផងដែរ ខណៈដែលតារាល្បីៗកាន់តែច្រើន ចាប់ផ្ដើមយល់ពីគោលបំណងកម្មវិធី ដែលចង់ផ្សព្វផ្សាយ ហើយស្ម័គ្រចិត្តចូលរួម ដើម្បីជួយលើកមុខកម្មវិធី ក៏ដូចជាក្រុមការងារលោកអោយមានកម្លាំងចិត្ត។


កម្មវិធី​នេះរៀបចំដោយ​ SNB Event Planner ដែលមានការឧបត្ថម្ភកម្មវិធីដោយ​ អង្គការ​ AHF Cambodia , Impusle Group , សហការ​ណ៍ដោយ​ បណ្តាញចតុមុខ​ Birdcage Boutique, Good Friend Clinic, Moment Plus Studio , សារព័ត៌មាន​ផ្ទះតារា​, និង គ្រួសារតារាកម្ពុជា​។