លោកស្រី អុឹង សៀមគីម កំពុងទាក់ទាញលើបណ្ដាញសង្គម

0

ក្នុងចំណោមអ្នកជំនួញក្នុងវិស័យអនឡាញ លោកស្រី អុឹង សៀមគីម ដែលជាម្ចាស់ក្រុមហ៊ុនមួយ ក៏ចាត់ទុកថា គឺជាអ្នកជំនួញស្រីជោគជ័យ និង បានរួមចំណែកជួយដល់សង្គមមួយរូបគួរអោយកត់សម្គាល់ផងដែរ។ លោកស្រីត្រូវគេស្គាល់កាន់តែច្រើន ក្រោយពេលលោកស្រីតែងតែងចំណាយពេលចែករំលែកបទពិសោធន៍ និង ចំណេះដឹងពីបញ្ហាប្រើឱសថ ជាពិសេសចំពោះកុមារ ដែលលោកស្រីយល់ថា គឺជារឿងប៉ះពាល់ ប្រសិនបើប្រើប្រាស់មិនត្រូវកម្រិត។ លោកស្រីគឺជាឱសថការី ដែលមានជំនាញផ្នែកឱសថច្បាស់លាស់ ហើយក៏ចាត់ទុកថា គឺជាអ្នកជំនួញ ដែលហ៊ាននិយាយចំៗផងដែរ ដើម្បីកុំអោយអ្នកប្រើប្រាស់ថ្នាំ ឬ ប្រើឱសថមានការឆកល្វែង។

លោកស្រីទទូចអោយត្រួតពិនិត្យពីកាលបរិច្ឆេទប្រើប្រាស់ ពិនិត្យពីកូតផលិយផល និង កម្រិតដែលតម្រូវអោយប្រើនៅលើសំបកវិចខ្ចប់ និង មិនត្រូវយកឱសថរបស់មនុស្សចាស់ ទៅអោយកូនក្មេងលេប ក្នុងសភាពជម្ងឺស្រដៀងគ្នានោះទេ គឺដាច់ខាតត្រូវទៅរកឱសថដែលមានច្បាប់អនុញ្ញាតិត្រឹមត្រូវ ដើម្បីធានាពីសុវត្ថភាព។ ការពន្យល់ដដែលៗរបស់លោកស្រីនាពេលកនកលងមក បានក្លាយជាសារដែលមានប្រយោជន៍ ហើយក៏ជួយអោយអ្នកលេងបណ្ដាញសង្គម កោតសរសើរជាហូរហែរផងដែរ ស្របពេលដែលជំនួញលើផលិតផលរបស់លោកស្រី ក៏ទទួលបានជោគជ័យទន្ទឹមគ្នា។ លោកស្រីកាន់តែទទួលបាននូវការចាប់អារម្មណ៍បន្ថែមទៀត នៅពេលគេឃើញអគ្គនាយិការូបនេះលះបង់ និង ចំណាយពេលចុះជួយមិនដកដៃនាំយកអំណោយផ្សេងៗ យកទៅចែកជូនដល់អ្នកខ្វះខាត។

លោកស្រីត្រូវបានគេឃើញបង្ហោះពីការចែកអំណោយដល់ចាស់ជរា កុមារកំព្រា និង តាមសហគមន៍ខ្វះខាតជាដើម ដោយមុននេះបន្តិច លោកស្រីក៏បានផ្ដល់អំពូលជួយដល់សាលារៀន និង បានជ្រោមជ្រែងដូចភ្លៀងរលឹម ជួយដល់ពលរដ្ឋខ្វះខាត ដែលលោកស្រី និង ក្រុមការងារបានដឹង មិនសូវលោះពេល។ លោកស្រីថា សុខភាពល្អនឹងជួយអោយមនុស្សគ្រប់រូបមានអ្វីៗគ្រប់យ៉ាងទាំងអស់ ហើយបើមានសុខភាពល្អគឺគ្រប់ៗគ្នាក៏នឹងរត់បានលឿន ដើម្បីសម្រេចគោលដៅបានជីវិត។

LEAVE A REPLY

Please enter your comment!
Please enter your name here