មែនទែនអត់ ហ្សូណូ បែរជាប្រកាស សុខ ស្រីនាង ជាគូរជីវិត

0

មានការផ្អើលឆោឡោ តែម្តងនៅពេល ដឹងថា ហ្សូណូ និង សុខ ស្រីនាងបែរជា ចេញសញ្ញា ស្នេហាគ្នា ពេញបន្ទុករហូតផ្អើល អ្នកលេងបណ្តាញសង្គម ថា ជារឿងពិតឬយ៉ាងណា។ខ្លះថាជាឆាកល្ខោន និងខ្លះថា ពិតមានតែការតាមដាន តែប៉ុណ្ណោះ។ លោក ហ្សូណូ បានធ្វើឲ្យមហាជន ជាពិសេសបណ្តាអ្នកលេងហ្វេសប៊ុកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្នុងពេលស្ងាត់លោកបានប្រកាសយ៉ាងបើកចំហរថា សុខ ស្រីនាង គឺជាគូរគាប់ជីវិត ក្នុងពេលដែលមួយរយះចុងក្រោយនេះតារាចម្រៀងទាំងពីរបានចាប់ដៃគូសម្តែងរួមគ្នាជាបន្តបន្ទាប់។

លោក ហ្សូណូ បានបង្ហោះសារដោយអមជាមួយរូបស្និតស្នាលជាមួយនឹង សុខ ស្រីនាង ថា គូរគាប់ជីវិត ដែលបានធ្វើមហាជនមានការស្រឡាំងកាំង នឹកស្មានមិនដល់ ក្នុងពេលដែលស្ងាត់ៗតារាចម្រៀងរូបនេះបែរជាប្រកាសរឿងដ៏ភ្ញាក់ផ្អើលនេះឡើង។ យ៉ាងណា ទស្សនិកជន ជាពិសេសបណ្តាអ្នកគាំទ្រតារាចម្រៀងទាំងពីរបាននាំគ្នាចូលទៅខំមិន ដោយបានគាំទ្រយ៉ាងពេញទំហឹង ប្រសិនបើលោក ហ្សូណូ ពិតជាជ្រើសរើស សុខ ស្រីនាង ជាគូរគាប់ ព្រោអ្នកទាំងពីរពិតជាសាកសមជាមួយគ្នាខ្លាំងណាស់។

ជាងនេះទៅទៀតអ្នកទាំងពីរក៏ធ្លាប់ជួបបញ្ហាគ្រាំគ្រាបេះដូង ហើយរហូតមកទល់នាពេលនេះអ្នកទាំងពីរក៏នៅមិនទាន់បង្ហើបពីគូរស្នេហ៍ណាមួយនៅឡើយដូចគ្នា ហេតុប្រសិនបើអ្នកទាំងពីរពិតជាយល់ព្រមបើកបេះដូងទទួលយកគ្នានោះវាពិតរឿងដ៏ល្អមួយ។

LEAVE A REPLY

Please enter your comment!
Please enter your name here