តើអ្នកយល់យ៉ាងណាដែរឈុតដំណាងជាតិ Miss Supranational Cambodia 2022

0

កញ្ញា អុិន លក្ខិណា បានត្រៀមខ្លួនមុតមាំរួចហើយដើម្បីចូលរួមប្រកួត កម្មវិធី Miss Supranational International 2022។ នាងក៍ ដឹងដៃប្រុសស្អាត ឡៅ បញ្ញា ហោះទៅជាមួយដែរ ឆ្ពោះទៅកាន់ប្រទេស ប៉ូឡូញ។ អ្វីដែលគេ រំពឹងទុកនោះ គឺសង្ឃឹមថា បេក្ខភាព២ រូបនេះ និងទទួលបាន ការទាក់ទាញ ដោយម្នាក់ៗ មានចំនុចល្អដូចគ្នា។

កញ្ញា អុិន លក្ខិណា ត្រូវបានគេ រចនា ម៉ូដនិងរូបរួចរាល់ ដែលជាម៉ូដ តំណាងជាតិ។ មានការមើលឃើញថា ម៉ូដតំណាងជាតិ ខ្លះថាល្អ សាកសម មើលទៅទាក់ទាញ និងមានបង្កប់ន័យបានច្រើន របស់ខ្មែរ ។ អ្នកខ្លះថា នៅស្ទើរនៅឡើយហើយ ក៍ចង់អោយមានការ កែច្នៃបន្ថែមទៀតក្នុងការតាក់តែង ពីចម្ងាយអោយហើយ។

ទោះបីយ៉ាងណា អ្នកគូរ និងអ្នកច្នៃបានព្យាយាមរួចហើយ ដើម្បីជាតិ ហើយ រំពឹងថា ជនរួមជាតិ និងជួយគាំទ្រលើកទឹកចិត្តគ្រប់អ្វីដែលជា របស់ខ្មែរ មិនថាតែសម្រស់ ឬម៉ូដសម្លៀកបំពាក់។ សូម ខមមិនអ្វីដែលល្អ និងលើកទឹកចិត្តជាងការបង្អាប់នាំបាក់ទឹកចិត្ត។

LEAVE A REPLY

Please enter your comment!
Please enter your name here