ទីបំផុតការទន្ទឹងរង់ចាំរបស់ទស្សនិកជនបានមកដល់ ភាពយន្តរឿង”លោកបងណាក់ វគ្គ៣” ចាក់បញ្ចាំងហើយ

0
- Advertisement Banner -

នៅទីបំផុតភាពយន្តល្បីល្បាញរបស់ថៃរឿង”លោកបងណាក់ វគ្គ៣” បានបង្ហាញខ្លួននៅតាមរោងកុន នៅក្នុងប្រទេសកម្ពុជាជាផ្លូវការហើយ ដោយការដាក់បញ្ចាំងស្វាគមន៍កាលពីថ្ងៃទី២០ មេសា ឆ្នាំ២០២២ អ្នកចូលរួមដែលបានទស្សនាសុទ្ធតែសរសើរថាភាពយន្តនេះល្អមើលខ្លាំង។ មុនមកដល់កម្ពុជា ភាពយន្តនេះ បានកើបលុយពីក្នុងប្រទេសថៃ និង តាមបណ្ដាប្រទេសមួយចំនួនរួចហើយ ទើបវត្តមានរបស់ភាពរន្ធត់ កំប្លែង និង បែបអបិយជំនឿមួយនេះ ទាក់ទាញខ្លាំងពីសំណាក់អ្នករងចាំទស្សនា។

លោក សុខ សិរីសុភា ជាអ្នកនាំចូល និង ចែកចាយភាពយន្តមួយនេះ និង លោក អ៉ឹង ម៉េងគង់ ជាទីផ្សាររោងកុន បានបង្ហាញនូវការសាទរយ៉ាងខ្លាំង ចំពោះភាពយន្តរឿង”លោកបងណាក់” ដែលបានបង្ហាញខ្លួននៅកម្ពុជា ក្រោយពេលបណ្ដារោងកុនទាំងឡាយដំណើរការបើកឡើងវិញ និង ក្រោយពេលប្រទេសកម្ពុជា ចាប់ផ្ដើមបិទបញ្ចប់នូវការជួបជុំ។ លោកទាំងពីរក៏បង្ហាញសុទិដ្ឋិនិយមថា ភាពយន្តនេះ នឹងទទួលជោគជ័យក្រោយយកមកបញ្ចាំងនោះផង បន្ទាប់ពីរឿង”លោកបងណាក់ វគ្គ១ និង វគ្គ២” ដែលបានយកកចែកចាយកាលពីមុនកូវីត១៩ គឺមានអ្នកទស្សនាច្រើន។ នេះជាភាពយន្តដែលបង្ហាញពីជំនឿលើស្ដេចនាគ និង ពីប្រពៃណីបំបួសនាគ ហើយក៏បានផ្សាភ្ជាប់នូវកំប្លុកកំប្លែង និង ឈុតភ័យរន្ធត់ជាច្រើន ដែលធ្វើអោយខ្សែរឿងនេះ ជក់ចិត្តតាំងពីដើមដល់ចប់។ ភាពយន្តនេះ ក៏ត្រូវបានគេអះអាងថាបានចំណាយទុនផលិតខ្ពស់ផងដែរ ទើបអាចសាច់រឿងទាំងមូលទទួលបានការគាំទ្រតាំងពីតែវគ្គ១ រហូតដល់វគ្គ៣នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here