ស៊ឹម ស៊ីណាត ចេញមុខកាង មេម៉ាយសប្បាយចិត្ត

0

ក្រោយពីមានសារព័ត៌មានមួយចេញមុខវាយប្រហារ កញ្ញា រ័ត្ន រចនា ដែលទើបល្បីឈ្មោះក្រោយពីច្រៀងបទ«មេម៉ាយសប្បាយចិត្ត»បទមរតកដើមឡើងវិញ រហូតត្រូវបានគេអោយរហស្សនាមថា កញ្ញា មេម៉ាយសប្បាយចិត្តនោះ តារាចម្រៀងលោក ស៊ឹម ស៊ីណាត ដែលត្រូវគេស្គាល់ថាជាតារាចម្រៀងក្នុងក្រុម«គ្រួសារតារាកម្ពុជា»បានចេញមុខតបតភ្លាមៗ។ លោកបានបង្ហោះសារភ្លាមៗ ប្រតិកម្មលើករណីនោះ ដោយបានទាំងទាំងអះអាងថាចរិតខាងក្រៅរបស់តារាចម្រៀងសម្បូរសាច់រូបនេះ មិនមែនជានារីដែលមាក់ងាយចំពោះនារីរោងចក្រនោះទេ បើទោះជាក្នុងពេលនេះ នាងបានក្លាយតារាចម្រៀង។

លោកបានបង្ហោះនៅលើហ្វេសប៊ុក តបនឹងការសរសេរថា តារាចម្រៀងមេម៉ាយសប្បាយចិត្ត មាក់ងាយដល់នារីរោងចក្រ ថា«សុំបកស្រាយរឿងមួយដែលបងៗកាសែតមួយចំនួន ដែលសសេរថា កញ្ញា រចនា មើលងាយបងប្អូនកម្មកររោងចក្រ មុននឹងបងចុះ បងមានមើលអត់ថាផេករបស់អ្នកណាជាអ្នកសសេរ ហេតុអីបងយកមកចុះផ្សាយចឹង តាមពិតអ្នកសសេរនោះគឺជាផេករបស់អ្នកផាត់មុខ និងហាងសាឡនដែលផាត់មុខអោយគាត់ទេ បងៗប្រជាជនដឹងហើយថាមិនមែនគាត់សសេរ តែបងនៅតែធ្វើបងមានបំណងចង់ជាន់ពន្លិច នាងមែនទេ មូលហេតុអីបានគាត់ត្រូវមើលងាយបងប្អូនកម្មករបើគ្រួសារសាច់ញាតិគាត់សុទ្ធតែជាកម្មករដែរ ហើយពីមុនគាត់រស់បានមកដល់ពេលនេះ ក៏ដោយសារដោយសារគាត់បានលុយពីរោងចក្រមករៀនដែរ។ បងសសេរនេះខុសពីចរឹកនាងខ្លាំងណាស់ បងដែលជាអ្នកសសេរពាក្យ (មិនមែនបែបរោងចក្រ) និងបងអ្នកកាសែតដែលបានចុះផ្សាយចេញមុខមកបកស្រាយផង គ្នាកុំពុងតែមានត្រួយ ហេតុអីមកក្តិចត្រួយគ្នាចឹង»។

លោកបានសរសេរមួយឃ្លាទៀតថា«សសេរមិនការពិត! ខាងសាឡនជាអ្នកសសេរ បើខ្លាំងចុះចឹងម៉េចចាំបាច់កាត់ឈ្មោះសាឡននឹងចេញធ្វើអី ហើយសសេរខុសពីចរឹកមនុស្សនៅខាងក្រៅ ធ្វើនេះចង់អោយបងប្អូនកម្មករគាត់ស្អប់មែន អ្នកសសេរនឹងដឹងថាគាត់កំពុងការជាមួយកម្មករ តើអ្នកសសេរនឹងមានបំណងអី មានដឹងអត់ថាអ្នកឯងធ្វើនេះកំពុងតែជាន់ពន្លិចមនុស្សល្អម្នាក់យ៉ាងសាហាវ ខ្ញុំចង់អោយអ្នកសសេរពាក្យនឹង នឹងបងខាងកាសែត ចេញមកបកស្រាយផង»។ យ៉ាងណាមិញ ជាមួយនឹងការការពារតារាចម្រៀង រ័ត្ន រចនា លោក ស៊ឹម ស៊ីណាត ប្រកែកថាមិនមានអ្វីពិសេសចំពោះតារាស្រីរូបនេះឡើយ ដោយលោកគ្រាន់តែការពារក្នុងនាមឧស្សាហ៍ច្រៀងអាហ្វែជាមួយនាង ហើយស្គាល់ពីចរឹត និងទឹកចិត្តនាងច្បាស់ប៉ុណ្ណោះ៕