ទម្លាយមូលហេតុធ្វើឱ្យ បវរកញ្ញាចក្រវាឡពិភពលោក ឡើងគីឡូដល់ម្លឹងក្រោយរងការរិះគន់

0

មានការចាប់អារម្មណ៍ ជាថ្មីទៀតហើយ ចំពោះ បវរកញ្ញា ចក្រវាឡ ពិភពលោក នាងហាន់ណា ព្រោះតែភាពបែកសាច់ធាត់ឡើងៗ។ មានការរិះគន់ជាបន្តបន្ទាប់ហើយ ម្ចាស់មកុដរូបនេះក៍បានបកស្រាយ តបម្តងហើយៗម្តងទៀត នៅតែមិនទាន់បាត់រលក ចាប់អារម្មណ៍ពីអ្នកតាមដាននៅឡើយ។

បវរកញ្ញាចក្រវាលឆ្នាំ2021 Harnaaz Kaur Sandhu ថ្មីៗនេះ ត្រូវបានគេវាយប្រហារយ៉ាងខ្លាំង ហើយអ្នកប្រើប្រាស់បណ្តាញសង្គមបានហៅនាងថា “ធាត់” ។​ ក្នុងព្រឹត្តិការណ៍មួយ Harnaaz បានបង្ហាញថានាងកំពុងមានជម្ងឺ Celiac ។ នាងបានថ្លែងតបទៅកាន់ក្រុម​មនុស្សដែលវាយប្រហា​នាងថា “ខ្ញុំជាបុគ្គលម្នាក់ក្នុងចំណោមបុគ្គលទាំងអស់ ដែលត្រូវបានគេ​វាយប្រហារ​ដំបូងថា “ខ្ញុំស្គមពេក” ហើយឥឡូវនេះ ពួកគេបានវាយប្រហារមកខ្ញុំថា “ខ្ញុំធាត់” នាងបានបន្ថែមថា “គ្មាននរណាម្នាក់ដឹងពីជំងឺ Celiac របស់ខ្ញុំទេ ថាខ្ញុំមិនអាចបរិភោគម្សៅស្រូវសាលី និងរបស់ជាច្រើនទៀតបាន” ។

Harnaaz Kaur Sandhu ក៏បានចែករំលែកបន្ថែមទៀតថា នាងតែងតែមានទំនុកចិត្តលើរូបរាងរបស់នាង “ខ្ញុំជានារីក្លាហាន និងជឿជាក់មកលេីខ្លួនខ្ញុំ ខ្ញុំជឿជាក់បេីទោះបីជាខ្ញុំធាត់ រឺខ្ញុំស្គម វាជារូបរាងកាយរបស់ខ្ញុំ ហេីយខ្ញុំស្រលាញ់ខ្លួនឯង។ Hanaaz បានកេីតជំងឺ Celiac ជាជំងឺអូតូអ៊ុយមីន ដែលប្រព័ន្ធការពារខ្លួនរបស់អ្នកជំងឺទទួលរងផលប៉ះពាល់ធ្វើការប្រឆាំងនឹងរាងកាយ។ ជំងឺ Celiac នាំទៅរកកង្វះអាហារូបត្ថម្ភ ការបាត់បង់ដង់ស៊ីតេឆ្អឹង បញ្ហានៃការមានកូន ជំងឺសរសៃប្រសាទ និងជួនកាលអាចបង្កទៅជា​មហារីកាន។

ជំងឺ Celiac អាចនាំអោយមានការឡើងទម្ងន់ ក៏ដូចជាការសម្រកទម្ងន់ ហើយក៏ត្រូវបានផ្សារភ្ជាប់ជាមួយនឹងបញ្ហារំលាយអាហាររយៈពេលយូរផងដែរ។ ហេីយ​ Harnaaz បានកេីតជំងឺនេះ​ ពាក់ព័ន្ធ​ទៅនិង​ការ​រំលាយ​អាហារ​យឺត​ បណ្តាលអោយការ​បន្ទោបង់តិច​ ដែលជា​មូលហេតុនាំអោយនាង​ឡេីង​ទម្ងន់។

LEAVE A REPLY

Please enter your comment!
Please enter your name here