កក្រើកផ្សារទំនើប Olympia ជាមួយនឹងព្រឹត្តិការណ៍កម្រាលព្រំក្រហមបង្ហាញម៉ូដគ្រឿងពេជ្រក្នុងថ្ងៃសម្ភោធក្រុមហ៊ុន CIM ដ៏ធំបំផុតប្រចាំនៅកម្ពុជា

0

ពិតជាមហាព្រឹត្តិការណ៍ដ៏ធំសម្បើមប្រចាំឆ្នាំរបស់ក្រុមហ៊ុន Cambodia International Model ( CIM ) ដែលជាក្រុមហ៊ុនប្រជុំទៅដោយ តារាសិល្បៈគ្រប់ជំនាញ ពិសេសនោះគឺតារាបង្ហាញម៉ូដ ដែលពោពេញទៅដោយទេពកោសល្យឈានមុខគេបង្អស់នៅកម្ពុជា បានប្រារព្ធធ្វើពិធីបើកសម្ភោធសាកល្បងជាផ្លូវការយ៉ាងអធឹកអធមនៅក្នុងបរិវេណផ្សារទំនើប Olympia ។ អ្វីដែលកាន់តែពិសេសជាង នេះទៅទៀតវត្តមានបវរកញ្ញាកម្ពុជា​ និង បវរកញ្ញាចក្រវាល ទាំងបួនជំនាន់​បានគ្រងនូវឈុតគ្រឿងអលង្ការ ពេជ្ររំលេចដោយត្បូងខ្មែរធម្មជាតិ របស់ហាងពេជ្រ CSN J Samnang Jewelry ដែលជាយីហោរដ៏ល្បីនៅកម្ពុជាក្នុងការនាំយកនូវត្បូងសុទ្ធៗដ៏មានតម្លៃពីខេត្តរតនគិរី។

កាលពីថ្ងៃទី 02 ខែ មេសា ឆ្នាំ 2022 មុននេះ ក្រុមហ៊ុន CIM បានពាំនាំនូវផ្ទាំងទស្សនីយ៍ភាពការដើរបង្ហាញម៉ូដនៅលើកម្រាលព្រំក្រហមដ៏ធំមួយប្រចាំឆ្នាំពីសំណាក់បវរកញ្ញា និង តារាសិល្បៈក្នុងឈុតរាត្រីសមោសរ នៅក្នុងកម្មវិធីសម្ភោធសាកល្បង ដែលជាឱកាសដ៏ល្អដើម្បីបើកទំព័រជួបជុំក្រុមតារាសិល្បៈអតីតបេក្ខជន បេក្ខនារីម្ចាស់ជ័យលាភីបវរកញ្ញាឯក បវរកញ្ញាភេទទី3 និង បុរសឯកប្រមាណជាង100រូប ដែលស្ថិតនៅក្រោមស្ថាប័នរបស់ខ្លួន ព្រមទាំងដើម្បីថ្លែងអំណរគុណទៅដល់បណ្ដារអ្នក sponsor និងអ្នកជំនាញច្នៃម៉ូតប្រចាំកម្ពុជា អ្នកសម្អិតសម្អាងផ្នែកសម្រស់ ព្រមទាំងបណ្ដារអ្នកគាំទ្រពិសេសចំពោះវិស័យបវរកញ្ញាតែម្ដង។

លោក ម៉ែន និមលរ័ត្ន ស្ថាបនិកក្រុមហ៊ុន CIM បានមានប្រសាសន៍ថា ឆ្លងកាត់ការហ្វឹកហាត់ដ៏ស្វិតស្វាញ និង បទពិសោធន៍ជាច្រើនឆ្នាំពីសំណាក់អ្នកគ្រប់គ្រងនៃក្រុម Sapor Modeling ដែលលោកធ្លាប់បម្រើការជាមួយ រហូតលោកទទួលបាននូវជោគជ័យ និង ឈានទៅដល់ការទទួលបាននូវជ័យលាភី Model Look2005 ផងដែរ។ ក្រោយមកលោកក៏បានបង្កើតក្រុមបង្ហាញម៉ូត ជាបន្តបន្ទាប់មានដូចជា La Reine Modeling , Sun Super model ដែលលោកផ្ទាល់គឺជាគ្រូបង្ហឹក និងបង្ហាត់បង្រៀនតារាម៉ូដែលផ្ទាល់តែម្ដង។ បទពិសោធន៍ទាំងនេះហើយជាហេតុធ្វើឱ្យលោកមានការរំពឹងខ្ពស់ថា ការចាប់បដិសន្ឋិឡើងនូវក្រុមហ៊ុន CIM នឹងកាន់តែធ្វើឱ្យកម្ពុជាមានការឈានមុខឡើងជាបន្តបន្ទាប់ថែមមួយកម្រិតទៀតតាមរយៈបទពិសោធន៍ដែលលោកធ្លាប់ទទទួលបាន។

លោកថា សព្វថ្ងៃវិស័យបវរកញ្ញាកំពុងតែទទួលបាននូវការចាប់អារម្មណ៍យ៉ាងខ្លាំងមិនថាពីសំណាក់អ្នកគាំទ្រ និងបណ្ដារ Sponsor តូចធំ ។ ហើយក្រុមហ៊ុនក៏សង្កេតឃើញថាចំពោះបេក្ខជន បេក្ខនារីដែលចង់សម្រេចបំណង និងក្ដីស្រម៉ៃរបស់ខ្លួនឱ្យក្លាយមកជាអ្នកសិល្បៈ ឬ បវរកញ្ញា តារាបង្ហាញម៉ូត ក៏កាន់តែច្រើនឡើងៗ ហើយលោកក៏រីករាយទទួលស្វាគមន៍យ៉ាងកក់ក្ដៅចំពោះប្អូនៗជំនាន់ក្រោយដែលមានបំណងចង់ដើរលើវិស័យនេះដោយក្ដីរីករាយ និងទំនុកចិត្តជាមួយនឹងក្រុមហ៊ុន ព្រោះ CIM មានចក្ខុវិស័យតែមួយគឺ យើងទាំងអស់គ្នាដើម្បីកម្ពុជា ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Cambodia International Model ហៅកាត់ថា CIM គឺជាក្រុមហ៊ុនបង្ហាញម៉ូតប្រជុំដោយតារាដែលពោរពេញទៅដោយទេពកោសល្យកំពូល​ និង ជាក្រុមហ៊ុនរៀបចំពិធីការផ្សេងៗនៅក្នុងប្រទេសកម្ពុជា ហើយក៏ជាក្រុមហ៊ុនឈានមុខគេក្នុងការ រៀបចំអភិវឌ្ឍន៏​ ហ្វឹកហាត់​ និងគ្រប់គ្រងតារានិងតួវ័យក្មេងដើម្បីក្លាយជាតារាបង្ហាញម៉ូត​ តារាសម្តែង​ ពិធីករ​ និងតារាល្បី។ មិនតែប៉ុណ្នោះ CIM ក៏មានទទួលរៀបចំកម្មវិធីប្រកួតប្រជែងថ្នាក់ជាតិ​ ដូចជាបវរកញ្ញាចក្រវាលកម្ពុជានិងបវរកញ្ញាអន្តរជាតិកម្ពុជាជាដេីម។ ក្រៅពីនេះ ក្រុមហ៊ុន ក៏មានផលិតកម្មវិធីទូរទស្សន៍​ Digital Content និងព្រឹត្តិការណ៍ផ្សព្វផ្សាយផ្សេងៗផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here