សង្ក្រានមរតកតេជោ កំពុងផ្ទុះការគាំទ្រខ្លាំង

0

នៅថ្ងៃទី៦ ដល់ថ្ងៃទី១០ មេសា នេះ ពហុកីឡាដ្ឋានមរតកតេជោ ប្រកាសរៀបចំព្រឹត្តិការណ៍សង្ក្រានធំមួយ ដោយយោងតាមការប្រកាសគឺនឹងមានទម្រង់សិល្បៈជាច្រើនត្រូវបានបង្ហាញខ្លួន។ កម្មវិធីនេះ កំពុងក្លាយជាព្រឹត្តិការណ៍សង្ក្រានដែលទទួលបានការចាប់អារម្មណ៍ខ្លាំងជាងគេ ក្នុងចំណោមសង្ក្រាននានា ដែលប្រកាសធ្វើឡើង ដោយសិល្បករល្បីរហូតដល់ខ្ទង់រយនាក់ ក៏ត្រូវគេដឹងថា នឹងបង្ហាញខ្លួន នៅក្នុងកម្មវិធីដ៏ធំមួយនេះផងដែរ។

លោកស្រី បូរ៉ានិច និង លោក សៅ សុវណ្ណារិទ្ធិ ដែលជាអ្នករៀបចំកម្មវិធី បានថ្លែងបញ្ជាក់ថា ដោយសារតែចង់រួមចំណែកអភិរក្ស និង ថែរក្សាពិធីបុណ្យចូលឆ្នាំខ្មែរ ដែលខកខានធ្វើអស់២ឆ្នាំ ទើបកម្មវិធីធំមួយនេះ ត្រូវបានប្រកាសឡើង ដោយមានការគាំទ្រយ៉ាងពេញទំហឹងពីក្រសួងពាក់ព័ន្ធ។ កម្មវិធីនឹងមានតារាល្បីៗច្រើនរូបចូលរួម ដោយក្រៅពីតារាចម្រៀងល្បីៗឡើងច្រៀងពេលល្ងាច និង ពេលយប់ ក៏មានតារាច្រើនរូប នឹងបង្ហាញខ្លួនលេងល្បែងប្រជាប្រិយ និង បង្ហាញទម្រង់សិល្បៈខ្មែរជាច្រើនទៀតនៅពេលថ្ងៃ។ ក្នុងកម្មវិធីនេះ ក៏មានការប្រកួតបវរកញ្ញាវ័យចាស់ ដែលកំពុងទទួលបានការចាប់អារម្មណ៍ផងដែរ។


អ្នករៀបចំកម្មវិធីទាំងពីរបានបង្ហាញពីមោទនភាព ដែលកម្មវិធីនេះ ផ្ទុះការគាំទ្រ ដោយមានអ្នកកក់ស្ដង់លក់ដូរអស់ទីតាំងតាំងពីច្រើនថ្ងៃមុន ដែលពិតជានឹងធ្វើអោយសង្ក្រានមួយនេះ ក្លាយជាពិពណ៍វប្បធម៍ និង ស្ដង់លក់ដូរធំប្រចាំថ្មី។ វេទិកានេះ ក៏នឹងមានការបង្ហាញម៉ូត បង្ហាញពីទម្រង់សំលៀកបំពាក់ច្រើនទម្រង់ផងដែរ ទើបធ្វើអោយអោយព្រឹត្តិការណ៍នេះ ផ្ទុះការចាប់អារម្មណ៍ខ្លាំង ទាំងមិនទាន់ធ្វើឡើង។ ព្រឹត្តិការណ៍នេះ ក៏មានការគាំទ្រពីស្ថាប័នផ្ទះតារា និង គ្រួសារតារាកម្ពុជាផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here