រកឃើញ សម្រស់ Miss Grand Indonesia 2022

0

ប្រទេសផណ្ឌូនេសុី បានរកឃើញ ហើយម្ចាស់ មកុដ ដ៍ស្រស់សោភា របស់ខ្លួន ក្នុងកម្មវិធី ប្រកួតMiss Grand ហើយនាងនឹងត្រៀមខ្លួន បន្តទៀតឆ្ពោះដំណើរទៅ កាន់ឆាកអន្តរជាតិ។ លើសពីនេះ ប្រទេសឥណ្ឌូនេសុី ក៍ក្លាយជាអ្នករៀបចំកម្មវិធី ប្រកួតជាលក្ខណៈអន្តរជាតិ ផងដែរលើកនេះ។

ម្ចាស់មកុដ រូបនេះឈ្មោះ ADINA Jolie មកពីកោះស៊ូម៉ាត្រា។ នាងមានរូបសម្បត្តិ ស្រស់ស្អាតណាស់ ទម្រង់មុខសិចសុី ដងខ្លួនខ្ពស់ស្រឡូន គួរអោយគយគន់។ ពលរដ្ឋ របស់នាងជាច្រើន រំពឹងថា រាជនីសម្រស់ របស់ខ្លួន ពិតជាលេចធ្លោ ក្រោយពេលមកផ្តុំគ្នា ប្រកួតនៅលើឆាក អន្តរជាតិនាពេលខាងមុខ។

ពិតណាស់ កម្មវិធី ប្រកួត Miss Grand កំពុងក្លាយ ជាកម្មវិធី ដ៍ទាក់ទាញ បំផុត តាមប្រទេសនីមួយៗ។ សម្រាប់កម្ពុជាយើង ក៍មានការចាប់អារម្មណ៍ ច្រើនណាស់ដែរ ក្នុងកម្មវិធីមួយនេះ។ បែបនេះហើយទើប បណ្តាស្រីស្អាតៗ នៅកម្ពុជា ជាច្រើនរូបសម្រុកដាក់ពាក្យ ប្រកួតដណ្តើមតំណែង ក្នុងន័យឆ្ពោះ ដំណើរទៅកាន់ឆាកអន្តរជាតិ។

LEAVE A REPLY

Please enter your comment!
Please enter your name here