ឃីម រតនះ បានតំណែងធំមួយក្នុងក្រុមហ៊ុន Xforce Global

0

ចាត់ទុកថាឡើងយីអ៊ុនមួយកម្រិតដែលតារាសម្ដែងលោក ឃីម រតនះ និងជាពិធីករមានឈ្មោះមួយរូបក្នុងស្រទាប់សិល្បៈត្រូវបានក្រុមហ៊ុនប្រព័ន្ធពាណិជ្ជកម្មអេឡិចត្រូនិច (XFORCEGLOBAL)បានប្រារព្ឋពិធី ស្វាមគមន៏និងផ្ដល់តួនាទីជា Promotor នៃអាជីវកម្ម XFORCE GLOBAL ប្រចាំប្រទេសកម្ពុជា ដែលបានប្រារព្ធឡើងនៅភោនីយដ្ឋាន ទន្លេបាសាក់២ ។ដោយមានការចូលរួមជាកិតិ្តយសពីគណធិបតី ឯកឧត្តម លោកជំទាវ តារាល្បីៗប្រចំាប្រទេសកម្ពុជា ដៃគូសហការចែកចាយ ស្ថាបនិកក្រុមហ៊ុន xForce ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ក្រុមហ៊ុន xForce ដទៃៗទៀត ។

នៅក្នុងពិធីដែលបានធ្វើឡើងកាលពីថ្ងៃទី 19 ខែមីនា ឆ្នាំ 2022 មុននេះ ដោយមានភ្ញៀវកិត្តិយសជាច្រើនទៀតដែលបានចូលរួម លោក ឃឹម រតនៈបានបង្ហាញភាពសប្បាយរីករាយ និងរំភើបចិត្តយ៉ាងខ្លាំង ដែលទទួលបានសិទ្ធជាPromotor សម្រាប់អាជីវកម្មបែបប្រព័ន្ធពាណិជ្ជកម្មអេឡិចត្រូនិចជាមួយក្រុមហ៊ុនអន្តរជាតិមួយនេះ ។ នេះក៏ចាត់ទុកថាជាសម្មិទ្ធផលមួយថ្មី ដែលលោកទទួលបានបន្ទាប់ពីលេចធ្លោរក្នុងសកម្មភាពសម្ដែង និងការងារមនុស្សធម៌ ក្នុងក្រុមគ្រួសារតារាកម្ពុជាផងដែរ ហើយនៅក្នុងថ្ងៃពិសេសនេះផងដែរ លោកក៏ត្រូវបានក្រុមហ៊ុនផ្ដល់សិទ្ធិឱ្យអញ្ជើញសិល្បៈជាច្រើនរូបជាកិត្តិយសនៅក្នុងកម្មវិធី។

លោក ឃីម រតនៈ បានបញ្ជាក់ថាបន្ទាប់ពីលោកត្រូវបានគេដឹងថា លោកមានអាការៈ ជំងឺ មហារីក ដោយចំណាយពេល ច្រើននិងលុយរាប់ម៉ឺនដុល្លារទៅព្យាបាលនៅប្រទេសថៃ ។ ប៉ុន្តែជាសំណាងល្អ លោកបានស្គាល់ xforce product សាកល្បងប្រើ រយៈពេលខ្លីតែប៉ុណ្ណោះ គ្រប់យ់ាងប្រែប្រួលធ្វើឲ្យ សាច់ឈាមមានភាពភ្លឺថ្លា និងសុខភាពល្អជាបណ្តើរឡើងមកវិញ។ ដោយសារតែ xforce product បានធ្វើឲ្យលោកចំណេញប្រាក់ដោយលោកមិនបានចំណាយក្នុងការព្យាបាលនៅក្រៅប្រទេសបន្ថែមទៀត។ព្រោះតែរបស់ល្អ មានគុណភាព និងប្រសិទ្ឋភាព ទើបធ្វើឲ្យលោកក្លាហាន និងឈានដល់ការសហការណ៍ជាមួយក្រុមហ៊ុនព្រោះលោកបាន ហែលឆ្លងខ្លួនឯងរួចហើយមុនមកនេះ ទើបជាមូលហេតុតែមួយគត់ដែលធ្វើឱ្យម្ចាស់ក្រុមហ៊ុនជ្រើសរើសរូបលោកឱ្យធ្វើជា Promotor។

លោកស្រី គុណ សាលីន ដែលជាអគ្គនាយិកាក្រុមហ៊ុន Moringna Asia Co.Ltd ដែលជាក្រុមហ៊ុននាំចូលផ្ដាច់មុខ Brand XFORCE មកកាន់ប្រទេសកម្ពុជា បានមានប្រសាន៍ថា ការដែលស្វែងរកផលិតផលដែលមានគុណភាពនិងប្រពន្ធ័ការងារដ៏ទំនើប គឺដើម្បីចូលរួមចំណែកក្នុងការលើកស្ទួយសុខមាលភាព និងសេដ្ឋកិច្ច ដល់បងប្អូនប្រជាជនកម្ពុជាឲ្យទទួលបានផលិតផលដែលមានគុណភាពល្អពិតប្រាកដ និងអាចបង្កើតចំណូលបន្ថែមសម្រាប់គ្រួសារនិងសហគមន៍ នោះជាទស្សន: យ៉ាងមុតមាំរបស់ក្រុមហ៊ុន Moringna Asia Co.Ltd

XFORCE GLOBAL គឺជាក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិចដែលបានបង្កើតឲ្យមានវិស័យឧស្សាហកម្មថ្មីៗ ដើម្បីផ្លាស់ប្តូររបៀបផ្លាស់ប្តូរទំនិញ បង្កើនអាជីវកម្មទំាងឡាយឲ្យមានភាពរឹងមុំា ក្រុមហ៊ុននេះបង្កើតឡើងដោយក្រុមអ្នកជំនួញដ៏ជំនាញ និងមានបទពិសោធន៍ជាច្រើនឆ្នាំ ដែលផ្តោតលើការបង្កើតឱកាសទីផ្សារដល់ដៃគូជាមួយអតិថិជន តាមរយៈយុទ្ធសាស្ត្រជំនួញថ្មីៗតាមប្រព័ន្ធអនឡាញ ដែលវាមានភាពទំនើបជឿនលឿន និងទាន់សម័យបំផុត។ Xforce Global មិនមែនត្រឹមតែក្រុមហ៊ុនលក់ផលិតផលធម្មតាប៉ុណ្ណោះទេ តែ Xforce Global គឺជាអ្នកផ្តល់ដំណោះស្រាយលើជំនួញអេឡិចត្រូនិច គួរជាទីទុកចិត្ត ដែលនឹងជួយអតិថិជនទទួលបាននូវចំណូល និងអត្ថប្រយោជន៍យ៉ាងច្រើន។ ក្នុងនោះក្រុមហ៊ុនក៏បានបញ្ជាក់បន្ថែមទៀតថា ទោះបីជា អ្នកមានភាពអៀនខ្មាស់ អ្នកមិនអាចនិយាយលក់ដូរក្នុងការLive លក់នៅលើអនឡាញ ឬអ្នកមិនចេះប្រើប្រាស់កុំព្យូទ័រ និង ខ្សោយក្នុងការប្រើប្រាស់ភាសាបរទេស ក៏អាចធ្វើជំនួញជាមួយប្រព័ន្ធអាជីវកម្មរបស់ Xforce Global បានផងដែរ។ ម្យ៉ាងវិញទៀត XFORCE GLOABAL ក៏បានវិវត្តខ្លួនក្នុងប្រទេសទំាង១១ទូទំាងអាស៊ី។

ស្របពេលនៃការប្រារព្ធពិធីផ្ដល់តួនាទីដល់លោក ឃីម រតនះ ក្រុមហ៊ុនក៏បានប្រកាសបើកទទួល Franchise ទូទាំងប្រទេសកម្ពុជា ដោយមានតម្លៃត្រឹមតែ 1550 ដុល្លារតែប៉ុណ្ណោះ ដោយម្ចាស់ Franchise និង ទទួលបានអត្ថប្រយោជន៏ដ៏អស្ចារ្យគឺ Free ជូនដំណើរកំសាន្ដទៅកាន់ប្រទេសម៉ាឡេស៊ី ទទួលបានប្រាក់លើកទឹកចិត្តប្រចាំខែ ប្រចាំឆ្នាំ និង ទទួលបានអាជីវកម្ម Franchise ដែលភ្ជាប់ជាមួយប្រព៏ន្ធគ្រប់គ្រងអាជីវកម្មអេឡិចត្រូនិចខ្នាតអន្ដរជាតិផងដែរ។ វ៉ាវ ពិតជាអស្ចារ្យមែនទែន សូមរាស់រានឡើង កុំឲ្យឳកាសពិសេសនេះកន្លងផុតទៅពត៌មានលំអិតពី Xforce Global Cambodia សូមទាក់ទងមកលេខតេលេក្រាម 011 44 72 76