តារាល្បីរបស់ថៃដែលខ្មែរយើងស្គាល់ ម្នាក់ទៀតហើយ មរណៈភាពដោយជំងឺមហារីក

0

ជារឿងគួរអោយភ្ញាក់ផ្អើលទៀតហើយ ដែលរំជួយដល់ អ្នកគាំនៅប្រទេសថៃ នាពេលទទួលដំណឹងថា តារាជើងចាស់ថៃម្នាក់ទៀតហើយ មិនមានឱកាសរស់ព្រោះជំងឺ។ នេះជាការសោកស្តាយមួយ ព្រោះតារាដ៍មានស្នាដៃនេះ បានសាងភាពលេចធ្លោច្រើនមកហើយតាំងពីនៅវ័យក្មេង ក្នុងវិស័យភាពយន្តថៃ ។
សារព័ត៌មានថៃ Nineentertain បានផ្សាយឱ្យដឹងថា តារាប្រុសជើងចាស់គឺលោក ឯក សនផុង (เอก สรพงศ์) បានមរណភាពក្នុងវ័យ៧១ឆ្នាំនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២នេះ ដោយសារជំងឺមហារីក។

តារាប្រុសថៃរូបនេះបានសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ Bumrungrad Siri អស់រយៈពេលជាច្រើនខែមកហើយ ហើយគ្រូពេទ្យបានបញ្ជាក់ថាលោកមានជំងឺមហារីកខួរក្បាល។ បើតាមការបញ្ជាក់របស់ក្រុមគ្រួសាររបស់តារាសម្ដែងរូបនេះ បានអះអាងថា លោកមានមហារីកសួត តាំង ពី ៥-៦ ឆ្នាំ មុនមកម្លេះ ហើយ ធ្លាប់បានបញ្ជូនទៅព្យាបាលសង្រ្គោះបន្ទាប់ថែមទៀតផង។ យ៉ាងណាមិញ គ្មានការបញ្ជាក់ថា លោកបានឆ្លងជំងឺកូវីដ១៩នេះទេ។
បើគិតមកទល់ពេលនេះនៃដើមឆ្នាំ២០២២នេះ មានតារាថៃ ៣នាក់ទៅហើយ បានដែលបាត់បង់ជីវិត នៅក្នុងមានតារាជើងចាស់ ២រូប រួមទាំងលោក ឯក សនផុង (เอก สรพงศ์) ៕

LEAVE A REPLY

Please enter your comment!
Please enter your name here