នីកូ ទទួលបានការសរសើរមិនដាច់ពីមាត់ក្នុងតំណែងគណៈកម្មការ

0

តារាចម្រៀង លំដាប់ យុវវ័យ លោក នីកូ បានបិទបញ្ចប់តួនាទីជាគណៈកម្មាការ ប្រឡងចម្រៀង Beat the best ហើយ ដោយនេះជាជំហ៊ានដំបូងរបស់លោក។ ទោះពុំធ្លាប់ឆ្លងកាត់ការងារមួយនេះ នីកូ បានយកបទពិសោធន៍ ដែលមានបំពេញការងារបានល្អ ហើយ អ្នកទស្សនាជាច្រើន សុទ្ឋតែមើលឃើញថា មានភាពពូកែមិនអន់នោះឡើយ។

ការប្រឡងដ៍សំខាន់នេះ បានរកឃើញ ម្ចាស់ពានរួចរាល់ហើយ ដោយបានទៅលើ លោក សួរ វិចិត្រ បេក្ខភាពមកពីខេត្តពោធិសាត់។ នីកូ វិញ បានសម្តែងការត្រេកអរនៅពេលដែលបាន រកឃើញអ្នកដែលមានការពេញចិត្តពីមហាជន។ លោកនិងបណ្តា គណៈកម្មាការផ្សេងទៀត សុទ្ឋតែបានបំពេញតួនាទីហ្មត់ចត់បំផុត ដើម្បីរើសយកបេក្ខភាព ដែលមានគុណភាពសំឡេង ល្អជាងគេមកប្រកួតហើយ អោយមហាជន អ្នកដាក់ពិន្ទុវិញ។ ក្រោយពេលនីកូ ឡើងជាមេប្រយោគ មកឃើញថា តិចនិចវែកញែក របស់លោក ក្នុងការវាយតម្លែ បេក្ខភាពមួយៗ ដូចជា មនុស្សធ្លាប់ឆ្លងកាត់ការងារ។ ការរំលេច បានភាព ប្រសើរបែបនេះ ធ្វើអោយខាងថ្នាក់ដឹកនាំ ពេញចិត្តហើយគេរំពឹងថា លោក នីកូ នឹងបានតំណែងការងារបែបនេះ បន្តទៀតក្នុងពេលខាងមុខជាមិនខាន។

ក្រោយចូលហង្សមាសមកឃើញថា ប្អូនប្រុស តារាចម្រៀង ណុប បាយ៉ារិទ្ឋ រូបនេះ ឆក់បានប្រជាប្រិយភាព បានយ៉ាងគាប់ប្រសើរ។ ទាំងស្ទីលតុបតែងខ្លួន ការបង្ហាញក្បាច់រាំឃើគថា ធ្វើបានល្អបំផុតគួរអោយទាក់ទាញ។ ក្រៅពីនេះ នីកូ ក៍ជាដៃគូចម្រៀង ដ៍សមសួនជាមួយ ពេជ្រ សូលីកា ហើយថ្មីៗនេះ លោកប្រកាសយកបេក្ខនារី ជើងខ្លាំងមួយដួងទៀតធ្វើជាដៃគូការងារ លើផ្នែកច្រៀងនិងសម្តែង។

LEAVE A REPLY

Please enter your comment!
Please enter your name here