ឈួន សុវណ្ណឆៃ កាន់តែលេចធ្លោនឹង​គ្រឿងអលង្កាមាស

0

ក្នុងចំណោមតារាសិល្បៈល្បីឈ្មោះនៅក្នុងពិភពសិល្បៈ គេកត់សម្គាល់ថាតារាចម្រៀង អ្នកនាង ឈួន សុវណ្ណឆៃ ពេញនិយមនឹងលេងឈុតគ្រឿងអលង្កាមាសយ៉ាងខ្លាំង ដោយអ្នកនាងហ៊ានចំណាយធ្វើកាបូបមាស ខ្សែក្រវាត់មាស និងគ្រឿងឈុតមាសជាច្រើនឈុតតែម្ដង ដើម្បីផ្លាស់ប្ដូរគ្នាពាក់លម្អ។ អ្នកនាងត្រូវគេឃើញកាន់តែស្អាត និងលេចធ្លោ ក្នុងអំឡុងទៅវត្តម្ដងៗ នាឱកាសភ្ជុំនេះ ដោយលើហ្វេសប៊ុកផ្លូវការរបស់អ្នកនាង គឺលម្អដោយគ្រឿងអលង្ការមាសដែលមានតម្លៃខ្ពស់ និងម៉ូដប្លែកៗ ឃើញហើយមិនសរសើរមិនបាន។

អ្នកនាងត្រូវគេឃើញបង្ហោះឆ្លាស់គ្នានូវគ្រឿងអលង្ការមាសធំៗ ដោយពេលគ្រងឈុតលៀកបំពាក់ប្រពៃណីទៅវត្តបុណ្យភ្ជុំ គឺគ្មានអ្នកណាមិនចាប់អារម្មណ៍ចំពោះការតែងខ្លួនអ្នកនាងឡើយ។ គ្រឿងអលង្រកាដែលអ្នកនាងលម្អកាយ មិនត្រឹមតែមានទម្ងន់ធ្ងន់ច្រើនដំឡឹងក្នុងមួយឈុតៗប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ក្បូរក្បាច់នៃគ្រឿងអលង្កាទាំងនោះ ក៏ជាក្បាច់ផ្កាភ្ញីបែបខ្មែរ ដែលធ្វើអោយអ្នកនាងកាន់តែលេចធ្លោគ្រប់ពេលតែងខ្លួន។ អ្នកនាងធ្លាប់បានបញ្ជាក់ថា អ្នកនាងស្រឡាញ់គ្រឿងមាស និងយល់ថាគ្រឿងមាសចំណាយអស់ចិត្តជាងគ្រឿងពេជ្រ ហើយទទួលបានការចាប់អារម្មណ៍ជាង ទើបអ្នកនាងកុម្ម៉ង់គ្រឿងមាសមកប្រើច្រើនជាងគ្រឿងពេជ្រ នាពេលចុងក្រោយ។ នៅមិនទាន់ដឹងថាសរុបឈុតទាំងអស់ដែលអ្នកនាងបានប្រើក្នុងប៉ុន្មានឈុតចុងក្រោយ តើមានប៉ុន្មានដំឡឹងអោយប្រាកដនោះទេ ប៉ុន្តែបើតាមការទម្លាយគឺ គ្រាន់តែខ្សែក្រវាត់មាស និងកាបូបមាស គឺមានទម្ងន់មួយៗដល់ជាង២០ដំឡឹងយ៉ាងតិច។ បើទោះជា​បងស្រី កញ្ញា ដេនី ក្វាន់ ក៏ធ្លាប់សម្ញ៉ែងគ្រឿង​មាស​ធំៗ​មិន​​​ខុសគ្នា ប៉ុន្តែគេមិនដែលឃើញ​អ្នកនាង​​​​​​​ពាក់​ជា​​​​​ចំហរ​ទៅ​កាន់​កន្លែង​ផ្សេង​ៗ ​​យ៉ាង​លេចធ្លោដូចគ្នានឹង​អ្នកនាងឈួន សុវណ្ណឆៃ ឡើយ៕