ថ្មីចែស តារាថ្មីក្នុងផលិតកម្មរាម សម្រេចចិត្តសាកល្បងចេញបទថ្មី បែប Solo ទាញចិត្តអ្នកគាំទ្រមិនធម្មតា

0

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះផលិតកម្មរាមបានបង្ហាញបទចម្រៀងថ្មីមួយមានចំណងជើងថា “ចូលមក” ដែលច្រៀងដោយលោក Tom តារាចម្រៀង Rap បានធ្វើឲ្យអ្នកគាំទ្រមានអារម្មណ៍ថាប្លែក និង ត្រូវចិត្តតែម្តង ជាមួយនឹងចង្វាក់ថ្មី បែបញាក់សប្បាយៗ ជាពិសេសនោះគឺមានការចូលរួមសម្តែងសុទ្ធតែជាស្រីស្អាតលំដាប់ៗថែមទៀតផង។

យ៉ាងណាមិញ មហាជនក៏បានបញ្ចេញមតិ គាំទ្រ និង Comment សរសើរនៅលើ MV របស់តារាចម្រៀងរូបនេះដែលបានបង្ហោះនៅ FACEBOOK Page ផ្លូវការរបស់ផលិតកម្មរួមមាន៖

– ធ្វើស៊ីណាស់ Idol ក្នុងចម្រៀងសុទ្ធតែស្រីស្អាត
– Idol ធ្វើស៊ីហើយថតជាមួយក្មួយម្ចាស់ ផលិតកម្មទៀត🥰❤️
– Tom មានសម្ថភាពខ្ពស់ជាតារា អាចច្រៀង ហើយ Rap បានពិរោះទៀត ឡូយកប់ហ្មង ចង់ឃើញគាត់ល្បីណាស់💛💛💛❤️❤️
– ពិរោះណាស់ អោយ 9/10
– ញាក់ហ្មង ចម្រៀងពិរោះ ភ្លេងកប់ហើយ សំខាន់តួស្រីស្អាតទៀត😘😍

គួរបញ្ជាក់ផងដែរថា លោក Tom គឺជាតារាចម្រៀងរ៉េបមួយរូបនៅក្នុងផលិតកម្មរាម ដែលពោរពេញទៅដោយសមត្ថភាពខ្ពស់ អាចច្រៀង និង រ៉េបបានយ៉ាងល្អ ហើយបទចម្រៀងរបស់លោកនៅក្នុងផលិតកម្មរាមកន្លងមកគឺមានដូចជា “ដាំទឹក”, “Still Good”, “Work Life” និង “អ្នកចម្បាំង” ជាដើម។ ហើយចំពោះបទ “អ្នកចម្បាំង” ដែលបានរៀបរាប់ខាងលើនេះគឺជាបទចម្រៀងមួយបទដែលទើបតែចេញជា Video teaser ប៉ុណ្ណោះ ប៉ុន្តែទទួលបានការទស្សនារហូតដល់ជាងមួយលានដងឯណោះ ឃើញថាផ្ទុះការគាំទ្របាក់ទឹកបាក់ដីតែម្តង។ គួររំឮកផងដែរថានេះជាវីឌេអូចម្រៀងទោលទី១ របស់លោក Tom ។

ហើយបើចង់ដឹងថា វីដេអូចម្រៀងមួយនេះទាក់ទាញយ៉ាងណា សូមទស្សនាវីដេអូពេញខាងក្រោមនេះ៖https://youtu.be/nHYo0jAwW_8

LEAVE A REPLY

Please enter your comment!
Please enter your name here