កែវ និសា បង្ហាញមុខលើកនេះក្នុងតំណែងអ្វីនៅទូរទស្សន៍បាយ័ន

0

អតីត តារាសម្តែង ដ៍មានសម្រស់ផូរផង់ កែវ និសា ស្រាប់តែបានបង្ហាញ វត្តមានជា ពិធីការិនី ប្រចាំកម្មវិធី «តន្ត្រីស្រុកស្រែ» ដែលជាកម្មវិធីល្បី យូរឆ្នាំមកហើយ របស់ ទូរទស្សន៍មួយនេះ។ ម្នាក់ៗ មានការដេញដោយគ្នា ក្រោយពេល បានដឹងនិងឃើញ តារាផូរផង់រូបនេះ បង្ហាញមុខយ៉ាងក្រឡឺម។

មានការលើកឡើងថា កែវ និសា ទំនងជា ហក់មកទីតាំងចាស់វិញ ព្រោះអ្នកនាងក៍ធ្លាប់រួម ការងារ អោយស្ថានីយ៍ទូរទស្សន៍ បាយ័នដែរ កាលពីច្រើនឆ្នាំមុន។ ប្រសិនបើអ្នកនាង មានឱកាស មកវិញនោះ និងពោរពេញដោយ ពិធីករ ពិធីការិនី ល្បីៗ មានទេពកោសល្យ មិនចាញ់គ្នានោះឡើយ ។ អ្វីដែលគេឆ្ងល់ទៀតនោះ គឺ និសា កំពុង ជាពិធីការិនី អោយស្ថានីយ៍ ទូរទស្សន៍សុី អិន សុី ហើយនាងលាឈប់ឬបែបណា។ ការបង្ហាញការងារថ្មី រំពឹងថា កែវ និសា បានបន្តការងារល្អៗ ដែលរៀបចំ ហើយ និងច្បាមយកភាពលេចធ្លោ ត្រឡមកជាថ្មីទៀត ដូចមុន។

កែវ និសា ដៃគូរសម្តែងជាមួយ លោក ជា វណ្ណារិទ្ឋ ក្នុងរឿងភាគរបស់ស្ថានីយ៍​ទូរទសស្សន៍​បាយ័ន​ @keonisa ដែលជាស្នាដៃនិពន្ធ​ និង​ ដឹកនាំដោយ​ បងប្រុស​ ហ៊ុយ​ វាសនា​ បានចំនួនបីរឿង​ ដូចជា​ ៖កែចិត្តស្អប់បង​ ត្រៀមចិត្តសម្រាប់ឈឺ ទិព្វសូដាច័ន្ទ​។ មិនទាន់ដឹងទៀតថា និសា ចង់បន្តការសម្តែងវិញ ឬក៍ទុកតែការងារផ្នែកពិធីការិនី។

LEAVE A REPLY

Please enter your comment!
Please enter your name here