តាមមើលសម្រស់ និង សម្ថភាព ស្រីស្អាតតំណាងកម្ពុជា ទៀង បរមី អាចធ្វើអោយលេចធ្លោរបានទេពេលទៅដល់ ឌូប៉ៃ

0
- Advertisement Banner -

កញ្ញាមុខស្រស់ ទៀង បរមី បានកំពុងបង្វឹកខ្លួនជាខ្លាំងដើម្បីអោយយល់ ច្បាស់ពីការប្រឡងលំដាប់អន្តរជាតិ ដែលនឹងមកដល់ខាងមុខនេះហើយ។ មានការប្រុងប្រៀបជាច្រើន ដើម្បីរៀបចំខ្លួនទុកជាមុន ក្នុងន័យដណ្តើមបានចំណាប់អារម្មណ៍។ ក្នុងនោះលោកអ្នកយល់ឃើញយ៉ាងណាដែរបើឈុតនេះត្រូវបានយកទៅបង្ហាញនៅក្នុងកម្មវិធីប្រកួត Miss Teen Universe នៅទីក្រុង Dubai សំរាប់ National Costume Competition ?

កម្មវិធីប្រកួតបវរកញ្ញា Miss Teen International Cambodia ទើបតែបញ្ចប់ការប្រកួតស្វែងរកឃើញម្ចាស់ជ័យលាភីដល់ទៅ២រូបកាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ ២០២២ កន្លងទៅនេះ ។មួយវិញទៀត បើក្រឡេកទៅមើលបេក្ខនារីទាំងអស់ក្នុងអំឡុងពេលប្រកួត គេក៏បានឃើញបេក្ខភាពជាច្រើនសុទ្ធសឹងតែពូកែ និងឆ្លាតគ្រប់ៗគ្នា ទោះបីជាមានអាយុតិចនៅក្មេងក៏ពិតមែនក្តី ។

ដោយឡែក គួរឲ្យចាប់អារម្មណ៍ទៀតនោះ នាពេលថ្មីៗមកនេះលេចឮដំណឹងថា បេក្ខនារីមួយរូបក្នុងចំណោម Top 10 Miss Teen International Cambodia យុវតីមានឈ្មោះថា ទៀង បូរមី នឹងតំណាងឲ្យយុវតីកម្ពុជាតំបូងគេបង្អស់ទៅចូលរួមការប្រកួតលើឆាកអន្តរជាតិ ក្នុងកម្មវិធី Miss Teen Universe នាពេលខាងមុខនេះហើយ ។ជាមួយគ្នានេះផងដែរ បើមើលទៅលើរូបសម្រស់របស់នាងវិញ មើលទៅពិតជាស្រស់ស្អាត ទាំងមុខមាត់ និងស្នាមញញឹមគឺស្រស់តែម្តង ទាក់ទាញក្រសែភ្នែកមហាជនជាច្រើនផងដែរ ។សូមបញ្ជាក់ផងដែរថា យុវតី ទៀង បូរមី ឆ្នាំនេះនាងមានអាយុ ១៦ឆ្នាំ ហើយមានកម្ពស់ដល់ទៅ ១,៧០ ម៉ែត្រឯណោះ ។ ដោយក្នុងនោះ ក្រោយដឹងដំណឹងថាអតីតបេក្ខភាព Top 10 រូបនេះនឹងទៅប្រកួតក្នុងកម្មវិធី Miss Teen Universe នៅប្រទេស ឌូបៃ មានអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន បានជូនពរនិងលើកទឹកចិត្តដល់រូបនាងគ្រប់គ្នាតែម្តង ៕
កញ្ញា ទៀង បរមី បានបង្ហោះសារថា នាងខ្ញុំមានកត្តិយសបំផុតដែរបានតំណាងអោយប្រទេសកម្ពុជាចូលរួមប្រកួតកម្មវិធី យុវតីចក្រវាលនៃកម្ពុជាជាលើកដំបូង។សូមពុកម៉ែបងប្អូនជួយគាំទ្ររូបនាងខ្ញុំផង
Help Support My Journey ។

LEAVE A REPLY

Please enter your comment!
Please enter your name here