ហាងភេសជ្ជៈ Brand 14Feb លេចមុខជាផ្លូវការព្រមគ្នានឹងថ្ងៃទិវាបុណ្យនៃក្ដីស្រឡាញ់14កុម្ភៈ

0

កាលពីថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០២២ លោក សុខ ជំនោរ ដែលជាអ្នកនិពន្ធល្បីឈ្មោះ និង ជាបងប្រុសរបស់តារាចម្រៀង កញ្ញា វ៉ានីឡា បានបើកសម្ពោធហាងកាហ្វេយីហោ 14 Feb យ៉ាងអធឹកអធម នៅផ្លូវកែងខាងក្រោយមន្ទីរពេទ្យកុមារជាតិ។ អ្វីដែលគួរកត់សម្គាល់ គឺអាជីវកម្មហាងកាហ្វេរបស់លោកត្រូវគេដឹងថាបានចំណាយអស់ជិត៥០ម៉ឺនដុល្លារឯណោះ។

លោក សុខ ជំនោរ បញ្ជាក់ថា ហាងកាហ្វេដែលបើកដំណើរការនេះ គឺជាការចាប់ដៃជាមួយអ្នកជំនាញ ដោយទោះជាលោកមិនមានឯកទេសផ្នែកកាហ្វេ និង ភេសជ្ជៈ១០០ភាគរយ តែមុខរបរនេះ ក៏មានការគ្រប់គ្រងតាមផ្នែកច្បាស់លាស់ មុននឹងឈានដំណើរការ។ លោកថា យីហោហាង បានសម្រេចដាក់ឈ្មោះ 14 Feb ឬ ១៤ កុម្ភៈ ហើយបានទាំងបើកដំណើរការចំទិវារនៃក្ដីស្រលាញ់ គឺដោយសារតែលោកយល់ថា ថ្ងៃនៃក្ដីស្រលាញ់គឺជាថ្ងៃដែលមនុស្សត្រូវមានក្ដីស្រលាញ់ ហើយដោយសារតែគ្រប់អាហារ និង ភេជ្ជៈប្រចាំនៅក្នុងហាងលោក គឺសុទ្ធតែគិតគូពីសុខភាព ក្រៅពីផ្ដោតលើរសជាតិ ទើបលោកសម្រេចដាក់ឈ្មោះហាងថា 14 Feb ។

លោកថាភេជ្ជៈគ្រប់មុខប្រចាំហាងថ្មីនេះ គឺសុទ្ធតែជួយអោយមនុស្សមានសុខភាពល្អ និង ជួយកុំងោយមនុស្សមានបញ្ហាសុខភាព ទើបលោកយល់ថាដាក់ឈ្មោះ14 Feb គឺត្រូវបំផុត។ យ៉ាងណាក៏ដោយលោកអះអាងថា មិនបោះបង់ការនិពន្ធ និង ការដឹកនាំផលិត MV នោះទេ ដោយសារតែលោកក៏មានផលិតកម្មផ្ទាល់ខ្លួន ដែលទទួលផលិតស្ពត ដែលទៅណាមិនឆ្ងាយពីសិល្បៈនោះដែរ។ ជាមួយអាជីវកម្មនេះ លោកក៏រំពឹងថា នឹងជោគជ័យខ្លាំងផងដែរ ដោយសារតែទីមួយសម្អាងលើទីតាំងល្អ ទី២សម្អាងលើទីតាំងធំទូលាយងាយទទួលភ្ញៀវ និង សំបូរកន្លែងថតគ្រប់ផ្នែក និង ទី៣ សម្អាងលើគុណប្រយោជន៍នៃភេជ្ជៈ ដែលជំនួយដល់សុខភាព ក្រៅពីមានរសជាតិប្រកួតប្រជែង៕

LEAVE A REPLY

Please enter your comment!
Please enter your name here