វិស័យសម្តែង ត្រូវបានអតីត បវរកញ្ញា រ៉េត សារីតា ចង់បង្ហាញណាស់។ មិនទាន់មានឈ្មោះជាពិធីការិនី និង បវរកញ្ញា សារីតា ធ្លាប់ថតភាពយន្តបានប៉ុន្មានរឿង។ មហិច្ឆិតានាង ពេលនេះចង់ក្លាយជាអ្នកដឹកនាំរឿង ហើយចង់បង្ហាញស្នាដៃក្នុង រឿងលំដាប់ៗ អោយបានច្រើន ទុកជាកិត្តិយសក្នុងវ័យកំពុង មានសម្រស់ហើយមហាជនស្គាល់។
ចាត់ទុកជាការបោះជំហ៊ានថ្មីមួយទៀតក្នុងអាជីពសិល្បះក្នុងពេលដែលអតីតបេក្ចភាពMiss Universe Cabodia ឆ្នាំ២០២០ នាង រ៉េត សារីតា បានត្រៀមខ្លួនចូលរួមថតភាពយន្តខ្នាតធំបែបហូលីវូដនាពេលខាងមុខនេះ។នេះជោគជ័យថ្មីមួយទៀតតារារូបនេះ បន្ទាប់ពីបានបញ្ចប់បេសកម្មនៃការប្រកួតប្រជែងកម្មវិធីសម្រស់ដ៏ធំបំផុតរបស់ពិភពលោកមួយនេះ។ តាមការគ្រោងទុកភាពយន្តបែបហូលីវូដដែល រ៉េត សារីតា ថតនេះ អាចនឹងចាប់ផ្តើមរៀបចំថតនៅអំឡុងបំណាច់ឆ្នាំ២០២២ខាងមុខនេះ ដោយមានការចូលរួមពីតារាល្បីៗជាច្រើនរូប។
សារីតា បានលើកឡើងថា នាងពិតជាមានអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង ក្នុងពេលដែលនាងមានឪកាសឈានជើងចូលក្នុងពិភពសម្តែងភាពយន្តនាពេលនេះ។នាងបញ្ជាក់ថា ការសម្តែងភាពយន្តនេះគឺជាក្តីស្រមៃរបស់នាងតាំងពីយូរមកហើយ ប៉ុន្តែមិនមានឪកាស តែពេលនេះនាងមានឪកាសសម្តែងតាមបំណង ហេតុនេះនាងនឹងខិតខំអោយអស់ពីសមត្ថភាព។ខ្សែភាពយន្តដែលនាងគ្រោងនឹងចូលរួមថតនាពេលខាងមុខនេះគឺជាភាពយន្តបែបហូលីវូដ និងជាប្រភេទរឿងបែបaction ដែលមានការចូលរួមសម្តែងពីតារា និងកីឡាករល្បីៗ។
យ៉ាងណា បើតាម រ៉េត សារីតា រហូតមកទល់ពេលនេះនាងមិនទាន់ហ៊ានបរិយាយសាច់រឿងនេះថា យ៉ាងណានោះឡើយ ព្រោះខាងផលិតករមិនទាន់អោយបញ្ចេញ។រ៉េត សារីតា គ្រាន់តែបង្ហើបខ្លះៗថា ចំពោះភាពយន្តនេះមានការរៀបចំនៅអំឡុងពេលដ៏ខ្លីឆឆប់ៗនេះ ខណះពេលការដំណើរការថតគ្រោងនឹងធ្វើឡើងនៅបំណាច់ឆ្នាំ២០២២ខាងមុខនេះ។
បន្ទាប់ពីចប់ការចូលរួមតំណាងជាតិនៃការប្រកួតបវរកញ្ញាលំដាប់ពិភពលោកនោះមក រ៉េត សារីតា ត្រូវបានគេមើលឃើញថា តារារូបនេះកំពុងមានហាងឆេងទីផ្សារសិល្បះជាបន្តបន្ទាប់។ សារីតា ទទួលស្គាល់ថា រហូតមកទល់នាពេលនេះនាងពិតជាទទួលបានការងារសិល្បះច្រើនមែន ពោលមានការកក់ទុកជាបន្តបន្ទាប់ចាប់ពីពេលនេះរហូតដល់ខែ៧ ។នាងពិតជាសប្បាយចិត្ត ត្បិតនាងទទួលបានការងារសិល្បះជាបន្តបន្ទាប់នាពេលនេះ ដែលនេះគឺជាអ្វីដែលនាងតែងប៉ងប្រាថ្នាតាំងពីកុមារភាពមកម្លេះ៕