រំភើបណាស់ ចា រិទ្ឋី នៅពេលដឹងកូនទាំង២ រៀនចប់ប្រកបដោយថ្នាក់ខ្ពស់ៗ

0

អតីតតារាសម្តែង និងជា អ្នករៀបចំកម្មវិធីកម្សាន្ត ប្រចាំទូរទស្សន៍ អាសុីអាគ្នេយ៍ លោកចា រិទ្ឋី បានរំភើបចិត្តឥតឧបមា ដោយសារតែខ្លួនជាឪពុក អាចមើលឃើញកូនប្រុសស្រីជាទីស្រឡាញ់ ទទួលសញ្ញាបត្រ ប្រកបដោយជោគជ័យ។ នេះជាមហារីករាយ បំផុត សម្រាប់អាណាព្យាបាលគ្រប់រូបដែល ចង់ឃើញ កូនស្ងួន មានអនាគតល្អ។

នៅពេលទទួលបាន រូបភាពដ៍ល្អនេះ លោក ចា រិទ្ឋី បាន បង្ហោះ នូវសារប្រកបដោយ ពាក្យពេចន៍មួយចំនួនថា «កូន​ទាំង​ពីរ​ពិត​ជា​ធ្វើ​ឱ្យ​ប៉ា​មាន​មោទនភាព​មិន​កោត​សរសើរ​មិន​បាន​។ កូន​ប្រុស​ច្បង​ គេ​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​អនុបណ្ឌិត​ ​​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​ នៅ​សកលវិទ្យាល័យ​DEAKIN​ នៅ​ប្រទេស​អូស្ត្រាលី​ ចំណែក​កូន​ស្រី​ពៅ​របស់​ខ្ញុំ​វិញ​ គេ​ទេីប​តែបញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​​ផ្នែក​ទេសចរណ៍​និង​បដិសណ្ឋារកិច្ច​ នៅ​សាកលវិទ្យាល័យ​អាមេរិកាំង​AUPP ប៉ា​សូម​ជូន​ពរ​កូន​ទាំងពីរអោយ​ជោគជ័យ​ក្នុង​ជីវិត​ »។

កន្លងមកនេះ លោក ចា រិទ្ឋី មមាញឹកច្រើន ខាងការងារជំនួញ ផ្ទាល់ខ្លួន ហើយ លោក ក៍មានរបរយូរឆ្នាំមកហើយ ខាងបើកផ្ទះសំណាក់ច្រើនជាន់នៅ កណ្តាលក្រុងភ្នំពេញ។ ទោះជា លោកមានបាន តែលោកនៅផ្សារភ្ជាប់ជីវិតជាមួយសិល្បៈ និងម្តងម្កាលឃើញថតសម្តែងចម្រៀង ខារ៉ាអូខេ។ ក្រៅពីនោះក្នុងនាមជា អ្នកគ្រប់គ្រងកម្មវិធីតន្ត្រីកម្សាន្ត លោកក៍រមែងជួយ ដល់សិល្បករជាច្រើន បានឡើងឆាកសម្តែងច្រៀងរាំ ដើម្បីចែកគ្នាល្បីឈ្មោះ មិនថាតារាល្បីឬមិនល្បីឡើយ។ នៅមានរូបភាពល្អមួយទៀតគឺ ការឃើញកូនប្រុសស្រីទាំង២ មានគ្រួសារ ដើម្បីរៀបចំអនាគតក្នុងគូជីវិត។

LEAVE A REPLY

Please enter your comment!
Please enter your name here