សុខលីន លេងឈុតធំជូនអ្នកមានគុណថ្ងៃចូលឆ្នាំចិន

0

អោយទាន់ក្តៅៗ កុំអោយរំលងឱកាសបុណ្យចូលឆ្នាំចិន តារាហ្វេសបុកដ៍ស្រស់ស្អាត សុខ លីន ស្រាប់តែធ្វើរឿងមួយជាមួយ អ្នកមានគុណយ៉ាងភ្ញាក់ផ្អើល ដោយកាដូរបស់មួយ អស់សាចើប្រាក់៦ពាន់ដុល្លារ។ មានការសរសើរ ជាច្រើនពីសំណាក់ហ្វេនៗ ដោយថែមទាំង និយាយថា ជាកូនល្អ មិនមើលរំលងមាតាបិតាទោះជា ស្ថិតនៅកាលៈទេសៈណា សមជាគម្រូមួយ។

នេះជាការធ្វើបុណ្យ ទាន់ខែភ្លឺ ហើយច្រើនដងមកហើយ ដែលសុខ លីន សម្រេចចិត្តធ្វើរឿងល្អៗ ដាក់អ្នកមានគុណ ដោយរឿងខ្លះមិនបញ្ចេញឡើយ។ មហាជន និងហ្វេនៗ ជាច្រើន នៅតែចាត់ទុកថា សុខ លីន មិនភ្លេចខ្លួន ទោះមានបាន។ ដើម្បីសេចក្តីសុខ គ្រួសារ សុខ លីន រមែង ខំបំពេញការងារជាច្រើន ដើម្បីសន្សំថវិកា អោយបានច្រើនយក មកជួយគ្រួសារ ទាន់ឱកាសផ្តល់អោយ។

តារាហ្វេសបុកនេះ ក៍កំពុង មានទំនាក់ទំនង ស្នេហាជាមួយ តារាចម្រៀង អៀង វុទ្ឋា ហើយក៍កំពុង ធ្វើអោយ អ្នកតាមដាន ចាំអ៊ុតមើលថា វិវត្តន៍ទៅដល់ ពិធីរៀបការបានទេ។ ពួកគេរមែងបង្ហាញភាពផ្អែមល្ហែម ដាក់គ្នា តាមបណ្តាញសង្គម។ ចំណងទំនាក់ទំនងមួយ នេះ រឹងមាំបន្តឬយ៉ាងណា ព្រោះហ្វេនៗ សុទ្ឋតែយល់ថាគូនេះពិតជាសមគ្នា តែម្តង។

LEAVE A REPLY

Please enter your comment!
Please enter your name here