វណ្ណ ណារ៉ា សាងបានការចាប់អារម្មណ៍ពី មហាជនមួយចំនួនហើយ ទោះមិនបានឡើងវគ្គបន្ត

0
- Advertisement Banner -

តារាចម្រៀង ប្រកបដោយចិត្តតស៊ូ វណ្ណ ណារ៉ា បានពុះពារ នៅជាមួយអាជីព ចម្រៀងណាស់ ដោយសារមាននិស្ស័យចូលចិត្តតាំងពីនៅក្មេង។ បើទោះបីជាលោក មានបទពិសោធន៍ជាមួយ ការច្រៀង យ៉ាងណា ក៍មិនទាន់ដើរដល់គោលដៅ ហើយបានព្យាយាមប្រឡងចម្រៀង បំណងចង់អោយគេស្គាល់។ ពេលនេះលោក បានធ្វើអោយគេកត់សម្គាល់បណ្តើរៗ ហើយក៍មានភាពខុសប្លែកពីមុនពេលចូលរួមប្រកួត។

បុរសសង្ហារាងខ្ពស់ ប្រកបដោយទឹកដម សំឡេងពិរោះ វណ្ណ ណារ៉ា បានសម្រេចចិត្តមកដាក់ពាក្យប្រកួត កម្មវិធីBeat the best ហើយ មានវាសនា ជាប់ចូលពីវគ្គដំបូង រហូតដល់វគ្គ ផ្សាយបន្តផ្ទាល់សប្តាហ៍ទី២ ក៍អស់និស្ស័យ មិនបានជាប់សារ បោះឆ្នោត និង ការសេវយក ពីគណៈកម្មាការទាំង៤រូប។ បើទោះជាលោកចូលដល់Live Show អាទិត្យទី២ មិនបានឡើងចូលអាទិត្យថ្មី ក៍គេមើលឃើញថា សមត្ថភាពអ្នកជាប់ចូលដល់ វគ្គ ផ្សាយបន្តផ្ទាល់មិនងាយនោះទេទាល់តែខ្លាំង មានការច្រៀងល្អ និងចេះប្រើបច្ចេកទេស។ បែបនេះហើយ ទើបវគ្គ ដែលចូលនេះ សុទ្ឋតែខ្លាំងប៉ះខ្លាំង ភ្នំមួយខ្ពស់នៅ ភ្នំមួយខ្ពស់ទៀត។ នេះជាបទពិសោធន៍មួយ ដែលលោកទទួល បាននិង ធ្វើបានល្អហើយ ព្រោះមិនដែល ប្រឡងច្រៀងទេតែសាកល្បង ម្តងអាចឆក់យកការទាក់ទាញ បានកម្រិតប៉ុណ្ណេះ ពិតជាមិនងាយទេ។

នៅលើ បណ្តាញសង្គម របស់វណ្ណ ណារ៉ា បាន លើកឡើងពាក្យពេចន៍ខ្លះថា «សម្រាប់លទ្ឋផលថ្ងៃនេះគឺខ្ញុំមិនអីទេ​។ ខ្ញុំនៅតែបន្តស្នាមញញឹម​ ខ្ញុំនៅតែបម្រេីអារម្មណ៍បងប្អូនពុកម៉ែជានិច្ច​ ក្តីសង្ឃឹមមិនបោះបង់ដរាបណាយេីងនៅមានដង្ហេីម​។ ខ្ញុំសូមអរគុណដល់ស្ថានីយទូរទស្សន៍ហង្ស មាស​ និង​ រស្មីហង្សមាស​ ដែលបានបង្កេីតកម្មវិធីប្រឡងចម្រៀងដ៏ល្អមួយនេះ​ អរគុណក្រុមការងារ​ អរគុណគណកម្មការទាំង4​ »។ តាមរយៈការរៀបរាប់នេះ អ្នកគាំទ្រមួយចំនួន បានចូល ខមមិន លើកទឹកចិត្ត អាយឌលខ្លួន ខ្លះថា ស៊ូស៊ូ បន្តទៀត ខ្លះថា លោកពូកែដដែល អាចចូលមក កាន់វគ្គសំខាន់នេះបាន មិនមែនជារឿងលេងសើចឡើយ។

LEAVE A REPLY

Please enter your comment!
Please enter your name here