ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំឪពុកតារាចម្រៀង សុខ សីឡាលីន ទទួលមរណៈភាព

0

កំពុង សាចដោយប្រជាប្រិយភាពជោគជ័យលើ វិស័យសិល្បៈ ស្រាប់តែ សុខ សីឡាលីន បែរជាជួបរឿងនឹកស្មានមិនដល់ ដោយសារ លោកឪពុកជា ទីស្រឡាញ់ បានបាត់បង់ អាយុសង្ខា ទៅកាន់លោកខាងមុខរកនិយាយមិនចេញ។ មរណៈភាព របស់ តារាចម្រៀង លំដាប់ជាតិនេះ ធ្វើអោយ សិល្បករជាច្រើន អាណិតនាង ហើយបានបង្ហោះសារ ជាបន្តបន្ទាប់ ចូលរួមរំលែកទុក្ខដ៍ក្រៀមក្រំចំពោះ នាង និងក្រុមគ្រួសារផងដែរ។

បើតាមការបង្ហោះ របស់ពិធីករ សុខ រ៉ាសុី បានសរសេរថា «បងពិតជាតក់ស្លុតណាស់ ពេលបានលឺដំណឹងមួយនេះ បងសូមចូលរួមរំលែកទុក្ខផង ចំពោះប្អូន ៖ សុខ សីឡាលីនSok Seylalin- សុខ សីឡាលីនីន- សុខ ស្រីល័ក្ខ និង បងឌីនDin Drum Tamaama) ដែលបានបាត់បង់ លោកឪពុកជាទីគោរព និង ជាទីស្រលាញ់! សូមលោកអ៊ុំបានទៅសុខគតិភព»។ ឯ លោក ឆន សុវណ្ណរាជ បានបង្ហោះសារ សោកស្តាយ ដោយ ផ្តាំអោយ សុខ សីឡាលីន កាត់ចិត្ត និងយល់ពី អារម្មណ៍មួយនេះ ព្រោះលោក ក៍បាត់បង់អ្នកម្តាយ ជាទីស្រឡាញ់ផងដែរ ដែលពិបាកធ្វើចិត្ត បំភ្លេចណាស់។

សុខ សីឡាលីន បានតស៊ូ ជាមួយសិល្បៈអស់ជាច្រើនឆ្នាំ ប្រមាណជាង១០ឆ្នាំមកហើយ ដោយសារតែសង្ឃឹមថា ក្តីសុបិន្តចង់ក្លាយជាតារាលំដាប់ប្រទេស បានដូចបំណងមែន។ អ្នកនាងត្រូវបានមហាជន ទទួលស្គាល់ថា ច្រៀងបានច្រើនភាសា ពិសេសតុងលើកដាក់ភាសាច្រៀង អង់គ្លេសគឺល្អគ្មានគូប្រៀប។ ក្រៅពីជាធនធានមានតម្លៃ ប្រចាំផលិតកម្មហង្សមាស ដាឡីន ជាសិល្បករប្រចាំជាតិ និងនៅក្នុងរាជវាំងផងដែរ។ ភាពជោគជ័យនេះធ្វើអោយ ឪពុកម្តាយសប្បាយចិត្ត តែបែរ ជាជួបរឿងអកុសលបែបនេះទាំង នឹកស្មានមិនដល់សោះ។