សួស វីហ្សា ចេញមុខសំណូមពរឱ្យឈប់ដាក់សម្ពាធអ្នកសិល្បៈដែលរកជំនួញបន្ថែមចំណូល

0

សួស វីហ្សាបានក្តាប់ឱកាស ច្រើនចុងក្រោយនេះ តាមរយៈការចេញទៅធ្វើជំនួញ ដ៍ច្រើនតាំងពីភ្ជាប់ខ្លួនជាមួយ អ្នកលក់អន ឡាញដ៍ល្បីមក។ ទោះជានាងមិនចង់អោយមានការប៉ះពាល់ជាមួយ អ្នកដ៍ទៃ តែនាងហាក់នៅមានអ្នកដែលរារាំង រហូតនាងបានប្រើសិទ្ឋិតវ៉ាទៅវិញ។

តារាចម្រៀងអ្នកនាង សួស វីហ្សានិងស្វាមីលោក ថមមី បានចេញមុខអង្វរដោយស្នើរសុំចិត្តដ ល់មហាជនក៏ដូចជាអ្នកគាំទ្រទាំងអស់ឲ្យបញ្ឈប់ការដាក់សម្ពាធលើអ្នកសិល្ប:ខ្មែរដែលកំពុងធ្វើជំនួ ញដើម្បីបន្ថែមចំណូល។ តាមរយ:ខ្លឹមសាររបស់តារាស្រី សួស វីហ្សា បានផុ សចេញពីចិត្តដូច្នេះថាទោះជាអ្នកសិល្បះទោះជាតារាល្បីឬមិនល្បីតែពួកយេីងសុទ្ធតែមានគ្រួសារជាបន្ទុកដូចអ្នកទាំងអស់គ្នាដែរ។ហេតុនេះចង់សុំអោ យអ្នកទាំងអស់គ្នាបេីកចិត្តអោយទូលាយបេីកផ្លូវ បេីកឱកាសអោយតារាជាច្រេីនដូចពួកយេីងបានចេ ញមកធ្វេីជំនួញផ្សេងៗក៏ដូចជាបានចេញរកសុីផង។

អ្នកនាង សួស វីហ្សា បានបន្តថាសូមឈប់ដាក់ស ម្ពាធលេីពាក្យថាតារា ទេីបតារាលែងមានឈ្មោះថាពេលពិបាកលេីកដៃសុំជំនួយពួកយេីងជាតារាសព្វថ្ងៃកំពុងតែប្រឹងប្រែងរកសុីលេីគ្រប់រូបភាពហេតុតែមិនចង់អោយឮពាក្យថាតារាតែងតែសុំជំនួយៗពីមា ត់មហាជនតទៅទៀតទេ។ហេតុនេះចង់សុំចិត្តបង ប្អូនទាំងអស់គ្នាថាបេីឃេីញតារាតារាទាំងជេីងចាស់ទាំងថ្មីពួកគាត់កំពុងប្រឹងប្រែងរកសុីហេីយ សូមបេីកផ្លូវអោយគាត់រកសុីទៅ អោយតារាគាត់បានធ្វេីការងារផ្សេងៗពីសិល្បះផងទៅ ។

តារាចម្រៀងអ្នកនាងសួស វីហ្សាបានសង្កត់ធ្ងន់ទៀ តថាសំខាន់អោយតែពួកគាត់រកសុីស្របច្បាប់លេីកទឹកចិត្តគាត់ផងទៅចុះ។ការចេញមុខស្នើរសុំពីតារាស្រីអ្នកនាង សួស វីហ្សា ខាងនេះលើបន្ទាប់មានម តិមួយចំនួនបានបង្ហាញការមិនពេញចិត្តចំពោះស កម្មភាពមួយចំនួនរបស់អ្នកសិល្ប:ដែលកំពុងប្រើពេលវេលាផ្ទាក់ខ្លួនរកស៊ីលក់ផលិតផលតាមអនឡាញជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here