នី មុនីនាថ ស្រពិចស្រពិលរឿងគូស្រករ

0

គេនៅចាំថា តារាសម្តែង នី មុនីនាថ ធ្លាប់និយាយក្តែងៗថា នាងមានជីវិតគូឡើងវិញហើយ ដោយបុរសដែលចូលមកស្អំបេះដូងនាងគឺ អ្នករស់នៅប្រទេសអូស្ត្រាលី។ នាងថែមទាំងលើកឡើងថា មើលចិត្តគ្នា បើសមដោយនិស្ស័យ អាចឈានដល់ពិធីអ្វីមួយមិនខាន។ ចុងក្រោយស្រាប់តែនាង ស្រពិចស្រពិលចំពោះរឿងមួយនេះទៅវិញធ្វើអោយ គេភ្ញាក់ផ្អើល។

តារាសម្ដែងនី មុនីនាថ ថ្ងៃទី១៦មករា ថាពេលនេះបើនិយាយ រឿងរៀបការថាធ្វើ ពេលណា នោះគឺពិបាកនិយាយព្រោះថាស្រួលមិន ស្រួលអាច៤ទៅ៥ឆ្នាំ ទៀត ក៍ថាបានដែរ។ប៉ុន្ដែនាងថាបើគូព្រេងមកដល់ ហើយអាច ត្រឹមតែ១ទៅ២ ខែឬរៀបការភ្លាម ៗក៍ បានដែរគ្មានអីត្រូវខ្លាច នោះទេ។ ថ្វីត្បិតតែនី មុនីនាថ វាចាបែបនេះក្ដីប៉ុន្ដែរយៈពេលជាង ១ឆ្នាំ មកនេះតារាទឹកភក្នែកនៅតែមិនព្រមបណ្ដើរសង្សារថ្មីឲ្យគេ ស្គាល់ មុខឡើយក្រោយនាងបានសារភាព ប្រាប់អ្នកកាសែត កាលពីខែសីហាឆ្នាំ២០២០ ថាម្ចាស់ចិត្តនាងគឺជាអ្នកជំនួញវ័យក្មេង ជាបុរស អូស្រា្ដលី ។ដោយ ឡែកការអះអាង ថាបើមានគូស្នេហ៍នឹងរៀបការមិនចាំស្អែកនេះបញ្ជាក់ថាចំណងស្នេហាថ្មីរបស់មុនីនាថ មិនទាន់ច្បាស់លាស់ជាមួយគ្នា១០០% ឡើយបាន ជានាងត្រូវពន្យាពេលរៀបការ បែបនេះ។ប៉ុន្ដែអ្វីដែលរិត តែចម្លែក នោះ គឺមុនី នាថ គឺពិតជាកំពូលលាក់គូស្នេហ៍មែន ព្រោះនាង មិនដែល បណ្ដើរអនាគតស្វាមីជា ចំហម្ដងណាឡើយ។

គូររំលឹកថានី មុនីនាថ បានជួបស្នេហាមិនសមប្រកប២លើកមកហើយជា មួយបុរស អា ណិកជនខ្មែរមកពីអាមេរិក ដូចគ្នាដោយ ស្នេហ៍ទី១ប៉ៈពោះម៉ាយកែវ កុសល តែបានចែកផ្លូវគ្នា ទៅវិញ ដោយអតីតតារាសម្ដែងរូបនោះរត់ទៅភ្ជាប់ពាក្យ ជាមួយអ្នក មេម៉ាយ ជាថៅកែហាង កាត់ដេមួយ។ដោយសារតែក្ដៅចិត្តពេកទើបមុនីនាថ បានភ្ជាប់ពាក្យជាមួយលោកអ៊ុង សូឡាំង ហើយគ្រោង ចំណាយលុយជាង១០ម៉ឺនដុល្លាររៀបការផ្អើលមេឃទៀតផង។

LEAVE A REPLY

Please enter your comment!
Please enter your name here