វី ឌីណែត ហេតុផលឈប់ច្រៀង ដើម្បីផ្គាប់ចិត្តគូស្នេហ៍ ធ្វើអោយអ្នកគាំទ្រមិនអស់ចិត្ត

0

មុននេះវី ឌីណែត បានបង្ហោះសារ លាឈប់សិល្បៈ ហើយបានក្លាយជាប្រធានបទមួយដ៍សំខាន់ សម្រាប់អ្នកតាមដាន។ ជាង១០ឆ្នាំមកហើយ ដែលកូនស្រី លោក ហួរ ឡាវី បានលះបង់លើសិល្បៈ តស៊ូជាមួយ ។ ទម្រាំល្បីឈ្មោះ ឌីណែតខំប្រឹងគ្រប់រឿង ហើយមានឱកាសក្លាយជាតារាហង្សមាស យ៉ាងពេញលេញ តាមក្តីស្រម៉ៃ។

តារាចម្រៀងវី ឌីណែត បានប្រកាសកាលពីថ្ងៃទី១២ខែមករាឆ្នាំ២០២២ ថានៅ ពេល បន្ដិច ទៀតនាង នឹងឈប់ ច្រៀង ហើយ ។គ្រាន់តែឃើញ សារបែបនេះភ្លាម តារាចម្រៀងរួមអាជីព នាង ឈិន ម៉ានិច្ច បានចូលទៅខមិនភ្លាមដោយហៅឌីណែត ថា”លោកជំទាវ”និងថាពេលឡើង ឋានៈ មួយនេះហើយម៉េចៗមើលនាងផង។ដោយឡែកឌីណែត តបទៅម៉ានិច្ច ថា”ចេះថា ហ្មង ”។ 

យ៉ាងការប្រកាសចង់បោះបង់អាជីពចម្រៀងទាំងវ័យក្មេងរបស់វី ឌីណែត ហើយនិង សារថារបស់ឈិន ម៉ានិច្ច ដោយហៅ នាងថា លោកជំទាវនោះគឺហាក់ ស្របគ្នាតែម្ដងទើប ធ្វើឲ្យមានការសង្ស័យថាឌីណែត អាចនឹងលះបង់អាជីពចម្រៀង ព្រោះតែផ្គាប់ ចិត្តគូស្នេហ៍ហើយ ស្រវ៉ាតំណែងធំមួយនេះមែន។ប៉ុន្ដែនៅថ្ងៃទី១៤ខែមករា ឌីណែត បានចេញសារបញ្ជាក់ ថា”អារឿង ឈប់នឹងឈប់ហើយតែអារឿងក្លាយទៅជាអីផ្សេង(ជំទាវ)អត់ដឹងអីទេ”។. បើតាមការបញ្ជាក់ពីឪពុករបស់ឌីណែត ក៍បានឲ្យ ដឹងដែរថាតាមឌីណែត ធ្លាប់ប្រាប់លោក នោះ គឺគ្មានរឿងបែបនេះ(ឈប់ច្រៀង)នោះទេ ប៉ុន្ដែលោកនឹងសួរនាំនាងលម្អិត ពីរឿងមួយនេះ ខណៈដែលចំនួនកុងត្រានៅហង្សមាសរបស់កូនស្រីលោកថាមិនបានដឹងច្បាស់លាស់នោះទេ។

LEAVE A REPLY

Please enter your comment!
Please enter your name here