តារាសម្តែង ប៊ីរីយ៉ា បានបាត់មុខសិល្បៈ ច្រើនគួរសម ងាកទៅបង្កើតជំនួញ តាមអន ឡាញ និងបានចំណាយពេល នៅជាមួយគ្រួសារ។ ល្ហិចល្ហៀងថា នាងបានទទួលសម្តែងឡើងវិញបើសិនជាទុកយូរពេក ពិបាករឿងស្តារ ប្រជាប្រិយភាពដែល រលកក្រោយកំពុងរីកសាយ បន្តបន្ទាប់។
តារាសម្តែងមុខដូចកូនកាត់ឥណ្ឌានាង ប៊ីរីយ៉ា បានវិលមករកការសម្តែងជាថ្មីឡើងវិញហើយ បន្ទាប់ពីខនខានអស់ប៉ុន្មានឆ្នាំចុងក្រោយនេះ។ ការវិលមកការសម្តែថជាថ្មីនេះ ប៊ីរីយ៉ា នឹងបង្ហាញវត្តមានលើកដំបូងនៅក្នុងបទចម្រៀងថ្មីមួយមួយរបស់កំពូលតារាចម្រៀងនាង ឱក សុគន្ធកញ្ញា នៅក្នុងផលិតកម្មហង្សមាស។ ជាមួយនឹងរូបភាពបង្ហាញពីទិដ្ឋភាពនៃការសម្តែង ប៊ីរីយ៉ា បានភ្ជាប់សារខ្លីមួយថា ឆ្នាំថ្មី 2022 ប្រលូកថត MV ថ្មី ខាតថតយូរពេលត្រលប់មកថតវិញដូចប្លែកៗ បទចំរៀង មានក្តីសុខហើយមែនទេ។តាមរយះសារខាងលើនេះ មានន័យថា ប៊ីរីយ៉ា ទំនងជាអាចនឹងសម្លឹងមើលការសម្តែថជាថ្មីឡើងវិញ បន្ទាប់ពីនាងបានដើរចេញមួយរយះ ដោយសារជាប់ដៃរកសុី និងមើលថែគ្រួសារ។
យ៉ាងណាការវិលមករកអាជីពសម្តែងជាថ្មីរបស់ ប៊ីរីយ៉ា នាពេលនេះ ក៏មានមហាជនមួយចំនួនសង្ស័យថា មុខជំនាញរបស់នាងអាចបរាជ័យ ទើបនាងវិលមកសិល្បះវិញនាពេលនេះ។ក្រោយកសាងគ្រួសារ និងទទួលបានចំណងដៃកូនស្រីដ៏ស្រស់ស្អាតម្នាក់មកនោះ ប៊ីរីយ៉ា បានឃ្លាតឆ្ងាយពីសិល្បះស្ទើរទាំងស្រុង ដោយនាងកំពុងជាប់ដៃក្នុងមុខរបរផ្ទាល់ខ្លួន និងភារកិច្ចមើលថែគ្រួសារ។