តារាជើងចាស់ អម្ពរ ទេវី រំភើបចិត្តក្រោយទទួលបានចៅ ប្រុសដំបូង

0

អ្នកស្រី អម្ពរ ទេវី បានរៀបចំផ្សំផ្គុំ កូនប្រុសដំបូង អោយមានគូ អនាគតជាមួយ នារីម្នាក់រស់នៅ សហរដ្ឋអាមេរិក។ គិតមកទល់ពេលនេះ កូនប្រុសច្បងរូបនេះ បានសម្រេចផែនការ ទទួលបានកាដូ ដោយបានសម្រាលកូនប្រុសម្នាក់។ នេះជាដំណឹងរីករាយមួយ ដែលអ្នកស្រីរំភើប បំផុតព្រោះរង់ចាំឱកាសនេះ ចូលមកដល់យូរដែរ។

ក្រោយកូនប្រសារស្រី សម្រាលកូន ដោយជោគជ័យ អ្នកស្រីអម្ពរ ទេវី បានបង្ហោះសារ ប្រកបដោយភាពរំភើប នាថ្ងៃទី១១ មករា ឆ្នាំ២០២២ នេះថា «ជម្រាបសួរ ពុកម៉ែ អុំ ពូ មីង បងប្អូនទាំងអស់គ្នា ថ្ងៃនេះនាងខ្ញុំបានទទួលនូវកាដូពិសេសមួយដ៏អស្ចារ្យ។នោះគឺជាកំណើតចៅប្រុសដំបូងរបស់នាង ខ្ញុំឈ្មោះ Leonel G Phirun ហៅ (អានន្ទ) Anun.
ជាទីស្រឡាញ់ ដែលបានចាប់កំណើតក្នុង ក្រុមគ្រួសារ របស់យើងជាក្ដីសោមនស្ស ដ៏ពន់ពេក និងជាអារម្មណ៍ដ៏ពិសេស ក្នុងនាមជាជីដូនមួយរូប និង ជាម្ដាយក្មេក៕ ម៉ាក់ សូមជូនពរកូនឆាប់មានសុខភាពល្អប្រសើរឡើងវិញនិងសូមជូនពរឱ្យចៅប្រុសមានសុខភាពល្អ ប្រាជ្ញាវាងវៃ ជាបុគ្គលដ៏ល្អ មានគុណធម៌ សប្បុរស និង ភាពកក់ក្ដៅពីរអ្នកផងទាំងពួង។

នេះជាទឹកចិត្តដ៍ប្រពៃ របស់អ្នកស្រីអម្ពរ ទេវីដែល បានទទួលចំណងដៃ ចៅប្រុសមួយរូបដ៍គួរអោយ ស្រឡាញ់។ អ្នកស្រី ក៍កាន់តែពេញចិត្តព្រោះ មានសុខភាពរឹងមាំហើយ អាចមានចៅបីបម ពិតជាសំណាងម្នាក់ដែរ។ មហាជនចូលរួមត្រេកអរ អ្នកស្រីដែលមានកាដូដើមឆ្នាំ ដែលជាកាដូពិសេស សម្រាប់ក្រុមគ្រួសារ ទទួលបានសុភមង្គលបន្តទៀត។

LEAVE A REPLY

Please enter your comment!
Please enter your name here