មានរឿងអ្វី ដែលរុញ ពេជ្រ សោភា និង ឆឹម សក្កដា បង្ហាញសញ្ញា ប្រេះស្នេហ៍

0

ជាការតាមដាន ថ្មីមួយទៀតហើយ ព្រោះតែពេលនេះ ការធ្លាប់តែធ្វើអោយ មានភាពល្អូកល្អិនគ្នា បែរទៅជាមានបញ្ហា រហូតបោះពាក្យ មិនដែលមានអោយ គេបានដឹង។ មានការជជីកដេញដោលថា តើពិតទេដែលបានកើតជារឿងបែបនេះ ព្រោះសោភា និងសក្កដា មិនដែលចោលគ្នា នោះទេមិនថាទៅណាមកណា។

អ្នកគាំទ្របាននឹងកំពុងដាក់ការសង្ស័យថា ចំណងស្នេហ៍រវាងតារាចម្រៀងនាង ពេជ្រ សោភា និងតារាសម្តែងលោក ឆឹម សក្កដា បានឈានដល់ផ្លូវបំបែកហើយ ក្រោយឃើញអ្នកទាំងពីរលេងបង្ហាញរូបភាពស្និតស្នាលដូចមុន។អ្វីដែលកាន់តែគួអោយសង្ស័យទៀតនោះ​​​​ ពេជ្រ សោភា បានបញ្ចេញរូបភាពស្និតស្នាលជាមួយនឹងបុរសម្នាក់ ដែលមិនមែនជាលោក ឆឹម សក្កដា។
ក្រោយពីពេជ្រ សោភា បង្ហាញរូបភាពស្និតស្នាលបុរសថ្មីនោះមក គេក៏ឃើញទាំង ពេជ្រ សោភា និងលោក ឆឹម សក្កដា បានបង្ហោះសារប្លែកៗទំនងជាផ្លែផ្កាដាក់គ្នាទៅវិញទៅមក។

ជាក់ស្តែងការពីពេលថ្មីនេះ ពេជ្រ សោភា បានបង្ហោះរូបកាន់ដៃបុរសវ័យក្មេងមួយរូបដោយអមជាមួយនឹងសារថា ប្រើពេលមើលគ្នាយ៉ាងយូរ មានសេចក្តីជំនឿលើកព្រះដូចគ្នា មិនមែនទើបស្គាល់គ្នា ពេលឈឺតែតែងអធិស្ឋានសុំពរព្រះ ព្រះបានរៀបចំផ្លូវអោយពួកយើងជួបគ្នា ក្នុងព្រះនាមព្រះយេស៊ូគ្រិស្ទបើបងមិនមែនកូនព្រះ ម៉ែអូនក៏មិនព្រមទទួលបងដែរទីបំផុតព្រះបានកាន់បង កាន់ដៃអូនអោយជួបគ្នា។ដោយឡែកក្រោយ ពេជ្រ សោភា បង្ហោះសារខាងលើនេះ​ ឆឹម សក្កដា ក៏បានបញ្ចេញសារតាមហ្វេសប៊ុករបស់លោកវិញថា គេមិនស្រលាញ់យើង យើងឆ្កួតតែឯង។
លោកបញ្ជាក់ថា ជីវិតស្នេហាខ្ញុំបរាជ័យរហូត បើកមិនត្រូវគេបោក ក៏ត្រូវគេបោះបង់ តាំងពីចេះមានស្នេហ៍ជួបតែមនុស្សមិនត្រង់។
ត្រង់ចំណុច ពេជ្រ សោភា ក៏បានបង្ហោះវិញថា ភាពច្បាស់លាស់ ដែលមនុស្សស្រីគ្រប់រូបចង់បាន (ប្រាប់ខ្ញុំបានទេមនុស្សស្រីទាំងអស់ចង់បានភាពច្បាស់លាស់ទេ?)។

យ៉ាងណារហូតមកទល់នាពេលនេះគេនៅមិនទាន់ដឹងច្បាស់នៅឡើយទេថា ស្នេហារវាង ពេជ្រ សោភា និងលោក ឆឹម សក្កដា ពិតជាដល់ផ្លូវបំបែក ឬគ្រាន់តែជាការលឹងសើច។
លោក ឆឹម សក្កដា និងតារាចម្រៀងនាង ពេជ្រ សោភា បានបង្កើតទំនាក់ទំនងស្នេហាក្រៅឆាកយ៉ាងផ្អែមល្ហែម និងបើកចំហរដោយមិនលាក់លៀម។ស្នេហារបស់ពួកគេក៏មានការរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ​ រហូតដល់ការគិតគូពីការចូលរោងការផងដែរ។ទោះជាយ៉ាងណា​ ប្រសិនបើដំណឹងពីការបាក់បែកស្នេហ៍របស់អ្នកទាំងពីរជាការពិតមែននោះ​​ មហាជន ជាពិសេសបណ្តាអ្នកគាំទ្រទាំងអស់ពិតជាមានការសោកស្តាយ ខណះពេលពួកពិតជាចង់ឃើញអ្នកទាំងពីរក្លាយជាគូស្នេហាគ្នាដ៏ពិតប្រាដ៕