សំណាងមួយ របស់ មាស សុខសោភា បានប្រុសក្មេងចេញមុខការពារ មិនមែនកូន

0

នៅមុននេះ មាស សុខសោភា បានធ្វើអោយគេផ្អើលមួយ ឆុលដោយសារ តែគេឃើញយុវជនម្នាក់ នាងបានប្រកៀកនៅក្បែរកាយ ហើយប្រុសក្មេងរូបនោះថែមទាំងលើកសរសើរ សោភា ថាម៉ាក់។ ប្រការនេះកាន់តែមាន ការចោទសួរដេញដោលគ្នា ហើយជារឿងទី២ ដែលសោភា បង្ហាញឡើងខណៈ មុននេះ នាង បង្ហាញនិងធ្លាយរូបរៀបការ។

សូមបញ្ជាក់ថាមាស សុខសោភា ក្រោយចេញរូបភាពការបែបសែនព្រេននោះ មក ស្រាប់ តែមានគេទម្លាយថាតាមពិត នាងមាន កូនប្រុស អាយុ១៤ឆ្នាំម្នាក់ទៅហើយ។ការ ធ្លាយ ចេញរូបភាពយុវវ័យម្នាក់ដែលមានមុខមាត់ស្រដៀងសោភា ហើយពីមុនបុរស នោះ ហៅសោ ភា ថា”Idol”តែ ពេលនេះហៅថា”ម៉ាក់ៗ”នោះនាំឲ្យមានការជជែកគ្នា ច្រើននៅលើ បណ្ដាញ សង្គមដោយ ខ្លះថា សោ ភា យកកូនតាំងពីមុនរៀបការ និងខ្លះទៀតថាទើបចេញរូបភាព ការ មិន ទាន់បាន១ខែផង ឥឡូវសោភា មានកូនកំ លោះ បាត់…។

សុខសោភា ប៊ិះតែធ្វើឲ្យនាងរង ការ រិះ គន់ ថែម ទៀត ជុំវិញ ការសង្ស័យថាមានកូនតាំងពីមុនមានប្ដីនេះ  ប៉ុន្ដែភ្លាមៗនោះ បុរសម្នាក់ ដែល ជិត ស្និត សោភា ហើយមានឈ្មោះអាខោនហ្វេសបុកថាTino Jessy នោះបានអះអាងថា យុវជន ដែល មាន ហ្វេស បុក ឈ្មោះ ថា Bovee Hundley នោះមិនមែនជាកូនរបស់សោភា នោះ ទេ តែជាក្មួយ របស់នាង និងសូមកុំឲ្យទស្សនិក ជនមានការ យល់ ច្រឡំ ទៀតអី។ការចេញមុខការ ពារ សុខ សោភា បែបនេះ ធ្វើ ឲ្យ នាង គេចផុតពីការរិះគន់ស្រោចខ្លួនមកលើតារាចម្រៀងរាម រូបនេះ ព្រោះ រឿងរៀបការ លួច លាក់មិនទាន់ស្ងាត់ផង ស្រាប់តែឥឡូវធ្លាយចេញរឿង មានកូន កំលោះ ទៅទៀត។

នៅមានការតាមដានមួយទៀត គឺបទចម្រៀងដែល នាងមាននៅរាមថាតើ ឆ្នាំថ្មីនេះ សោភា មានបទផ្ទុះ អោយគេមើលឃើញទៀតទេ ដោយសារតែ ស្ងាត់ជាច្រើនខែមកហើយ។ សោភាបែរជាបំបុកលើផ្នែកជំនួញលើ អន ឡាញច្រើនជាងក្រោយចាប់ដៃគូជាមួយ ស្រីអូនសម្រស់ធម្មជាតិ។