ពេជ្រ សោភា BAមួយឆ្នាំតម្លៃខ្លួនកប់

0

ពេជ្រ សោភា ថានាងគ្មានភាគហ៊ុនឬការចុះកុងត្រាណាមួយរកស៊ីជាមួយថៅកែពេជ្រ លោកស្រីទ្រី ដាណា នោះ​ទេតែថ្មីៗនេះនាងបាន​ច្រៀងសម្ដែងកម្មវិធីអ្នកជំនួញល្បី​រូបនេះ២​កម្ម​វិធី​ហើយអ្វីដែលនាងរំភើបនោះ​គឺអ្នកពូកែរកស៊ីរូបនេះបាន​ពេញចិត្តនិងគាំទ្រ​ចំពោះ​ការ​ច្រៀងសម្ដែងរបស់នាងមានលាយបញ្ចូលក្រុមការងារល្ខោនខោល ខណៈដែលម្ចាស់កម្ម​វិធី​មួយ​ចំនួនទៀតតែងតែងមានការរារែកចិត្តនៅពេលដែលនាងលើក​ពីសំណើរនេះនា​ពេល​កន្លង​មក។

កំពូលតារាចម្រៀងស្រីពេជ្រ សោភា បាន ក្លាយ ទៅ ជាទូសុឆន្ទៈ( BA) របស់អ្នកជំនួញ ល្បីឈ្មោះលោកស្រីទ្រី ដាណា ដែលការ ចុះ កិច្ចសន្យា ដំណាក់កាលដំបូង កាលពីថ្ងៃទី២៣ខែធ្នូឆ្នាំ ២០២១ នោះគឺ មានរយៈ ពេល១ឆ្នាំហើយសោភាទទួលបានតម្លៃ ខ្លួន ដល់ទៅ៣០ម៉ឺនដុល្លារឯណ្ណោះ។នេះជាតម្លៃ ខ្លួនខ្ពស់បំផុតមួយ សម្រាប់តារាស្រុកខ្មែរ ឬ តម្លៃនេះមិនចាញ់តារានៅប្រទេសជិតខាងឡើយខណៈ ដែលកន្លង មក ធ្លាប់ មានព័តមានថាតារា ខ្មែរលំដាប់Grade A មួយជំនួនស៊ីថ្លៃ ស្ពតធំមួយត្រឹមតែ៥ម៉ឺន ដុល្លារ ប៉ុណ្ណោះពីកុងត្រា រយៈពេល១ឆ្នាំដែរ។

ក្រោយ​ការអះអាង​របស់សោភា បែបនេះគេឃើញតារាហង្សមាសនិង​សេដ្ឋីនី​រូបនោះកាន់តែខិតកៀកគ្នារឹតតែខ្លាំងដែលមិនយូទេគេជឿរថាសោភា និងលោក​ជំ​ទាវដែលជាស្រ្ដីមេម៉ាយដូចនាងដែរនោះប្រាកដជានឹងឈានទៅការ​កុងត្រាជាមួយគ្នារឿងរកស៊ីផ្នែកណាមួយជា​មិនខាន គឺដូចសួស វីសា និងប្ដីដែលក្លាយទៅជាដៃគូរកស៊ី​ជាមួយថៅកែ​ស្រី​រូបនេះដែរ។តែសោភា ថានៅពេលនេះនាង​នៅ​តែមិនទាន់​មានការនិយាយរឿងរកស៊ី​ជាមួយ​អ្នក​ជំនួញរូបនេះទេ ប៉ុន្ដែបើនៅថ្ងៃក្រោយមានរឿងអ្វីចាំគិតតទៅទៀត។

  ពេជ្រ សោភា ជាតារាម្នាក់ដែលមានទ្រព្យច្រើនព្រោះនៅឆ្នាំ​២០២១នេះនាងត្រូវ​បានគេ​ចាត់ទុកថាជាអ្នក​មេម៉ាយទ្រព្យ​ស្ដុក​ដែល​​មានលុយមិនចាញ់តារានៅប្រទេសជិតខាងឡើយ។ការសម្អាងបែបនេះដោយសារតែសោភា រស់នៅផ្ទះ​វីឡារ​យ៉ាង​ប្រ​ណិត ហើយនាងជិះរថយន្ដ​ទំនើបៗ​ដូចតារាបរទេសក្នុងនោះមានដូចជាMercedes, Porsche, Bmw, Range  Rover និង​Audi ជាដើម។សម្អាងលើកេរ្ដិ៍ឈ្មោះល្បី​ល្បាញក្នុងវិថីសិល្បៈជាង១៦ឆ្នាំនិង​មានទ្រព្យច្រើន​ក្នុង​កណ្ដាប់ដៃបែបនេះសោភា មិនមែន​ត្រឹមតែអាចរកស៊ីជាមួយថៅកែពេជ្រខាងលើនោះទេ ប៉ុន្ដែនាងអាចដាក់ហ៊ុនជាមួយអ្នកណាក៍បានគឺតាមតែចិត្តចង់ ខណៈ​ដែលអាជីពចម្រៀង​រប​ស់​នាង​ពេលនេះក៍នៅតែរក្សារបានក្នុងតំណែងជាតារាស្រីជូមុខរបស់ហង្សមាសនៅឡើយ បើ​ទោះ​​ជាមានរលកក្រោយរបស់ផលិតកម្មធំមួយនេះកំពុងរៈព្រោងព្រាត ច្រានរលក​មុនក្ដី។