សុគន្ធ នីសា ត្រឡប់មកស្រុកខ្មែរជាបន្ទាន់ព្រោះមិនចង់ខកគម្រោងថ្ងៃ31 ធ្នូ

0

ហ្វេនៗជាច្រើន បានចូលរួមអបអរ និងដំណើរចេញទៅដើរ កម្សាន្តរបស់នាងជាមួយ ស្វាមីនៅលើទឹកដីអាមេរិក។ បរិយាកាសនេះ អាចនឹងធ្វើអោយ អ្នកនាង បានសាងនូវភាពរីករាយឡើង បន្តទៀតនៅផ្ទះស្វាមី ទឹកដីដ៍ជឿនលឿន។ ប៉ុន្តែពេលនេះ សុខៗ អ្នកនាងត្រូវវិលវិញមុនកំណត់ ដោយមិនចង់ខូចការងារដែលត្រៀមទុកហើយនោះ។

  គេកត់សម្គាល់ថាសម្រាប់ឆ្នាំ២០២១នេះ សុគន្ធ និសា បានបណ្ដើរស្វាមីចេញ​ទៅអា​មេរិក​​២លើកមកហើយនោះគឺកាលពី​ថ្ងៃ​ទី១៦ខែមេសាឆ្នាំ២០២១ អំឡុងពេលដែលនាងទើប​ជាពីកូវីដ​នោះក៍បាននាំប្ដីចេញទៅអាមេរិកជាង១ខែទើបវិលវិញ ខណៈ​លើកនេះ​នាងក៍គ្រោង​ទៅ​ជាង១ខែ​ទៀតដែរ តែដោយសារតែនិសា ថារងារ និងត្រជាក់ជាងទឹកកកទៀតនោះ​ទើប​នាង​មិន​អាចទ្រាំទ្រទៀតបានឡើយ គឺត្រូវតែវិលវិញមុនកំណត់។

សុគន្ធ និសា បានបណ្ដើរស្វាមីនាងលោកចៅ សម្បត្តិ ឡើងយន្ដហោះចេញទៅ​អាមេ​រិក​កាលពីថ្ងៃទី១៦ខែធ្នូឆ្នាំ២០២១ ដើម្បីទៅលំហែកាយ៉ាផ្ទះរបស់ពួកគេនៅBoston ហើយដើរ​លេងថ្ងៃបុណ្យណូអែល(បុណ្យគ្រិសម៉ាស)នៅថ្ងៃទី២៥ខែធ្នូនិង បុណ្យ​ឆ្លងឆ្នាំសកល​(Count​down)​​ ឆ្នាំ​​២០​២១ ឈាន​ចូលឆ្នាំ២០២២ ខាងមុខនេះ។ប៉ុន្ដែគូរឲ្យស្ដាយទៅអាមេរិក​មិនទាន់​បាន១​សប្ដាហ៍​ផងនិសា លើកទង់សសុំចុះចាញ់ទៅហើយព្រោះ​នេះជារដូវត្រ​ជាក់(Winter)​ដែល​​ធ្វើ​​ឲ្យនាងមិនអាចទ្រាំ​ត្រជាក់បាន​ទើបប្រកាសចូលស្រុកវិញនៅថ្ងៃទី២៣ខែធ្នូ ហើយនាងថែមទាំងទទួលការច្រៀងសម្ដែងថ្ងៃឆ្លង​ឆ្នាំសកលនៅខេត្តសៀម​រាប​ទៀតផង។