ហ្វេនៗ បានសម្តែងនូវ សេចក្តីអំណរឡើងវិញ បន្ទាប់ពីនាងត្រូវបាន ខាងពេទ្យបញ្ជាក់ថា នាងកាន់តែរកភាពរឹងមាំម្តងបន្តិចៗ បន្ទាប់ជួបគ្រោះថ្នាក់ចរាចរណ៍ ដ៍ធ្ងន់គួរសម។ ពេលនេះ ដាវីរួចផុតពីទោស មួយនេះហើយ ធ្វើអោយហ្វេនៗ អស់ក្តីបារម្មណ៍។ យ៉ាងណា អ្នកគាំទ្រ បានសម្តែងនូវ ការជូនពរនាង អោយបានជា សះស្បើយទៀត ដើម្បីឆាប់បាន វិលមករកធាតុដើម និងបានបំពេញការងារ ជាប្រក្រតីវិញ។
ស្ថានភាពរបស់Miss Universe Cambodia ប្រាសាទដាវី បានវិវត្តន៍មករកភាពល្អប្រសើរបន្តិចហើយ បន្ទាប់ពីនាងបានជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍សន្លប់មិនដឹងខ្លួនអស់រយះពេល៦ថ្ងៃមកនេះ។បើយោងតាមការបង្ហោះសារពីម្តាយរបស់នាង ប្រាសាទ ដាវី តាមហ្វេសប៊ុកបានបញ្ជាក់ថាជំរាបសួរអ៊ុំពូមីងបងប្អូនញាតិមិត្តជិតឆ្ងាយទាំងអស់ ឥឡូវនេះកូនស្រីរបស់នាងខ្ញុំ ដា វី បានចេញពីបន្ទប់ I C U ហើយ ចំណែកសុខភាពរបស់នាងបានធូរស្រាលជាងមុនបន្ដិចហើយ។ នាងបានដកដង្ហើមដោយខ្លួនឯងបានវិញហើយ នាងដឹងខ្លួនម្ដងៗ តែនិយាយមិនទាន់បាននៅឡើយទេ។
ក្នុងនាមជាម្តាយ ប្រាសាទ ដាវី សូមថ្លែងអំណរគុណដល់បងប្អូនញាតិមិត្តទាំងអស់ដែលបារម្ភតែងតែសួរសុខទុក្ខនិងជូនពរនាងជារៀងរាល់ថ្ងៃ បានពាក្យជូនពរជាច្រើននេះហើយដែលនាងបានធូរស្បើយឡើងៗរៀងរាល់ថ្ងៃ។នាងខ្ញុំនិងគ្រួសារសូមសូមថ្លែងអំណគុណបងប្អូនញ្ញតិមិត្តជិតឆ្ងាយដែលបាន ឧបត្ថមជាថវិកាដល់ក្រុមគ្រួសាយើងខ្ញុំ និង សួរសុខទុក្ខ និងជូនពរកូនរបស់នាងខ្ញុំនៅពេលនេះ ហើយយើងខ្ញុំទាំងអស់ក៍សូមទោសផងដែមិនបានតបខមេន និងឆាតភា្លមៗ។
ប្រាសាទ ដាវី កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅ បានជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវOCIC ដោយត្រូវរថយន្តឈ្នួលបានបើកបុកពីក្រោយពេញទំហឹងបន្ទាប់ពីនាងធ្វើដំណើរចេញពីធ្វើការ បណ្តាលឲ្យរងរបួសធ្ងន់ និងមានឈាមកក់ក្នុងក្បាលទៀតផង។មានសេចក្តីរាយការណ៍ថា ក្រោយជួបហេតុការណ៍ខាងលើមានរថយន្តសង្រ្គោះប.ន្ទា.ន់២គ្រឿងបានមកដឹក ហើយទីបំផុតបានទៅលើរថយន្តមួយគ្រឿងដឹកទៅពេទ្យរដ្ឋមួយ។ដោយសារចំណាយពេលស៊ើបដំណឹងគ្រួសារ គេត្រូវទុកគាត់ចោលជាង៤ម៉ោងទើបយកទៅស្កេន។នៅរសៀលថ្ងៃទី១៣ ពេទ្យប្រាប់ថាកំណកឈាមរាយប៉ាយក្នុងខួរក្បាល បានបង្កផលវិបាកដល់ការវះកា.ត់៕