ដល់តែងសាហាវចឹង ទើបដឹងថា តារាទាំងនេះ គួរអោយខ្លាចមែន

0
- Advertisement Banner -

នៅក្នុងព្រឹត្តិការណ៍«ភ្ជុំមហាគ្រួសារសិល្បៈខ្មែរ» ត្រូវបានគេកត់សម្គាល់ពីការដើរម៉ូដតួអង្គតែងខ្មោច ឬហៅថាតំណាងអោយពពួកប្រែតច្រើនជាង ដោយសារតែតារាសិល្បៈចាស់ក្មេង ត្រូវបានតែងតួជាអង្គប្រែត ឬខ្មោច ប្លែកៗ ហើយបានដើរបង្ហាញលើឆាក អោយភ្លេងពញាក់អារម្មណ៍ ស្ដាប់ និងឃើញព្រឺខ្លួន។ សមាជិកចាស់ថ្មី របស់គ្រួសារតារាកម្ពុជា រួមមាន កញ្ញា ភី សម័យ, អ្នកនាងយីវ មូលីកា, អ្នកនាងសាង សុរិយា, កញ្ញា ទេព មុន្នីរក្សា, លោក សាក់ ស៊ីឌី, លោកឡុង សុខហៀង, កញ្ញា កែវ ពេជ្រកុសុម៉ា, កញ្ញារក្សា (ខេរ៉ា), លោក មាស សៀវប៉ាយ ត្រូវគេឃើញតែងតួយ៉ាងប្លែកភ្នែកតែម្ដង ដោយសឹងតែបានឃើញហើយញាក់សាច់។ ក្រៅពីរំលេចផ្ទាំងទស្សនីយភាពដ៏កម្រឃើញនៅលើវេទិកានេះ តារាសិល្បៈដែលបានតែងជាតួអង្គខ្មោច ក៏ត្រូវគេដឹងថាលះបង់ពេលវេលាដល់ទៅ២ថ្ងៃ ទាំងការសមឆាក។

ឃើញតារាទាំងនេះ តែងចឹង បានដឹងខ្លាច ក្នុងព្រឹត្តិការណ៍«ភ្ជុំមហាគ្រួសារសិល្បៈខ្មែរ»លើកទី២ កាលពីយប់ថ្ងៃទី៣ តុលា តារាសិល្បៈក្នុងក្រុមគ្រួសារតារាកម្ពុជាច្រើននាក់ ត្រូវគេឃើញមានឱកាសបញ្ចេញសមត្ថភាព ជាពិសេសលើផ្នែកតួខ្មោចនៅលើវេទិកាដោយផ្ទាល់ ដែលអមដោយភ្លេងភ័យរន្ធត់ គឺធ្វើអោយម្នាក់ៗភ័យខ្លាចផងដែរ។ នេះជាកម្មវិធីបំផុសបុណ្យភ្ជុំទ្រង់ទ្រាយធំ ក្រោមការរៀបចំដោយរបស់ ក្រុមហ៊ុន Clip Media ក្រុមហ៊ុនBest Solution ក្រុមហ៊ុន DL Cambodia និង«គ្រួសារតារាកម្ពុជា»។

កញ្ញា ភី សម័យ, អ្នកនាងយីវ មូលីកា, អ្នកនាងសាង សុរិយា, កញ្ញា ទេព មុន្នីរក្សា, លោក សាក់ ស៊ីឌី, លោកឡុង សុខហៀង, កញ្ញា កែវ ពេជ្រកុសុម៉ា, កញ្ញារក្សា (ខេរ៉ា), លោក មាស សៀវប៉ាយ នៅពេលតែងជាខ្មោច គឺពិតជាគួរអោយខ្លាច ជាពិសេសនៅពេលតារាទាំំងនោះ ធ្វើមុខមាត់កាចៗ ហើយមានឈាមហូរដាប់ខ្លួនផង។

តោះទាយទាំងអស់គ្នា ថាតួអង្គខ្មោចដែលបានលេចឡើងក្នុងពិធី«ភ្ជុំមហាគ្រួសារសិល្បៈខ្មែរ» ដែលទើបបញ្ចប់គួរអោយខ្លាច និងជាតួអង្គខ្មោចណាខ្លះ?

LEAVE A REPLY

Please enter your comment!
Please enter your name here