លោកជំទាវ ម៉ែន ថារ័ត្ន និយាយចាក់ដោត ពេលប៉ះគ្នាជាមួយកីឡាការិនី សម ថារ័ត្ន

0

ក្នុងជំនួបមួយដោយផ្ទាល់ជាមួយកីឡាការិនីល្បុក្កតោ កញ្ញា សម ថារ័ត្ន លោកជំទាវ ម៉ែន ថារ័ត្ន អគ្គនាយិការ EM Beauty Clinic នៅជិតរង្វង់មូលទួលគោក ដែលមានស្វាមីជាឧកញ៉ា បានបង្ហាញអារម្មណ៍រំភើបចិត្តយ៉ាងខ្លាំង ដោយសារតែ សម ថារ័ត្ន គឺជានារីរឹងមាំ ដែលលោកជំទាវ ស្រលាញ់ពេញចិត្តជាយូរមកហើយ ហើយសំខាន់គឺមានតែឈ្មោះថារ័ត្ន បន្ទាប់ពីត្រកូលតែ២ម៉ាត់ដូចគ្នាទៀត។ លោកជំទាវបានបង្ហោះសារយ៉ាងចាក់ដោត អមដោយរូបថតមួយសន្លឹកជាមួយនាងកាលពីថ្ងៃទី២១ វិច្ឆិកា ឆ្នាំ២០២១ ថា “ឈ្មោះ ថារ័ត្ន ជាឈ្មោះដែលកម្រសរសេរជាភាសាខ្មែរដូចគ្នាទៀត។ គាត់ ថា 31 ឆ្នាំហើយ ទើបជួបឈ្មោះ ថារ័ត្នដូចគាត់ ហើយ ខ្ញុំ ថា 36ឆ្នាំហើយ ដែលខ្ញុំទើបជួបឈ្មោះ ថារ័ត្ន។

ពិតជានិស្ស័យមែន តាមពិត ពួកយើងធ្លាប់ជួបគ្នាម្តង កាលពី 3ឆ្នាំមុន ដោយចៃដន្យក្នុងឱកាសយុទ្ធនាការចែកអាហារតាមផ្លូវជូនតាតា អ្នករត់សុីក្លូ និង ជនអនាថាខ្វះខាត។ ជួបគ្នាម្តងនេះទៀត ពួកយើងមើលគ្នា លែងស្គាល់ តែត្រូវបានណែនាំអោយស្គាល់គ្នា តាមរយៈ បងស្រី ជេននី ដែលគាត់ស្គាល់ ថារ័ត្ន តាំងពីនៅអាមេរិក។ Then I fell so surprise 😊 Tharoth Sam Oum Idol ល្បុកក្តោ”។ សាររបស់លោកជំទាវ ធ្វើអោយអ្នកគាំទ្រពីជីវិតឯកជនរបស់អ្នកទាំងពីរចាប់អារម្មណ៍មិនតិចទេ ដោយសារតែអ្នកទាំងពីរសុទ្ធតែជាបុគ្គលដែលល្បីនៅក្នុងបណ្ដាញសង្គម។