ស្ងាត់ៗនាយ ចយ និង ភរិយា បុកគ្រឹះសង់ផ្ទះតម្លៃរាប់ម៉ឺនដុល្លា

0

មានការភ្ញាក់ផ្អើលជាថ្មី ដែលគេបានឃើញតារាកំប្លែង ប្រចាំក្រុមនាយក្រឹម នាយចយ បានធ្វើរឿងសំខាន់មួយទៀត ដែលអ្នកក្នុងនិងក្រៅសិល្បៈសុទ្ឋតែមានការចាប់អារម្មណ៍។ នោះគឺនាយ បានចំណាយប្រាក់ច្រើនពាន់ដុល្លារ បញ្ចេញសកម្មភាពសាងសង់នៅលើដីមួយកន្លែង ដែលទើបតែបុកគ្រឹះហើយផ្តើមដំណើរ ការល្អៗក្នុងការសាងឡើង។ទ្រនំមួយនេះ នឹងធ្វើអោយនាយចយ កាន់តែមានសេចក្តីសុខជាមួយភរិយា និងកូនរបស់ខ្លួន។

តារាកំប្លែងនាយ នាយ ចយ ថ្វីត្បិតតែនាយមានមុខមាត់មិនស្អាតប្រៀបដូចមនុស្សភពផ្សេងក៏ពិតមែន ប៉ុន្តែ តារាកំប្លែងរូបនេះ ក៏ទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់មហាជន មិនចាញ់តារាល្បីៗដទៃទៀតនោះឡើយ តាមរយៈការសម្តែងបញ្ចេញពាក្យមួយម៉ាត់ៗ ធ្វើឲ្យទស្សនិកជន ទប់សំណើចពុំបាន។ក្រឡេកមកមើលពីជីវិតគូវិញ គឺថានាយ ចយ ក៏បានធ្វើឲ្យមនុស្សជាច្រើនជុំវិញ លួចច្រណែនមិនស្ទើរនោះទេ ព្រោះបានប្រពន្ធមានរូបសម្រស់ស្អាតក៏មិនធម្មតានោះដែរ។ លើសពីនេះ បើតាមការសង្កេត គឺចាប់តាំងពីបានរៀបការមក រហូតទទួលបានកូនប្រុសម្នាក់ជាចំណងដៃ នាយ ចយ ហាក់ពុំដែលមានរឿងប្រេះឆាជាមួយប្រពន្ធនោះទេ តែផ្ទុយទៅវិញ ពួកគេតែងបង្ហាញភាពផ្អែមល្ហែម និងខិតខំរកស៊ីកសាងជីវិតគ្រួសារកាន់តែប្រសើរ ធ្វើមហាជនស្ងើចសរសើរជាខ្លាំង។

ជាក់ស្តែង កាលពីពេលថ្មីៗនេះ នាយ ចយ និងភរិយា បានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំងតែម្តង បន្ទាប់ពីបានឃើញទិដ្ឋភាពរៀបចំពិធីក្រុងពលី បុកគ្រឹះសង់ផ្ទះថ្មី។ នេះបើតាមភរិយារបស់នាយ ចយ បានភ្ជាប់សារជាមួយរូបថតជាច្រើនសន្លឹក យ៉ាងដូច្នេះថា៖ ថ្ងៃទី 11 ខែ11 ឆ្នាំ2021ថ្ងៃលាភថ្ងៃជ័យ សូមអោយកូនចៅជោគជ័យ មានសិរីសួស្តី អ្វីដែលកូនចៅប្រាថ្នា សូមអោយបានសម្រេចដូចបំណង៕នាយចយ អាចនឹងយកកូនទី២ ក្រោយពេល សាងសង់ផ្ទះរួចរាល់ហើយ លោកនឹងរៀបផែនការជីវិតអោយល្អ ឡើងបន្ថែមទៀត ក្នុងពេលកូនកាន់តែធំ។ លោកនៅតែប្រឡូកជាមួយការងារសិល្បៈ ព្រោះសិល្បៈនេះហើយដែល រុញអោយជីវិតលោក កាន់តែខ្ពស់ត្រដែតឡើង ជាលំដាប់។