មួយបទនេះ ពីប្អូនប្រុស ដេនី ក្វាន់ ឡូយកប់

0

បន្ទាប់ពីទទួលជោគជ័យក្នុងការចេញបទចម្រៀងOriginal Song មួយលើកមុន តារាសម្ដែងទម្រង់មុខកូនកាត់ លោក គឹម សាន ដែលត្រូវគេស្គាល់ថាជាប្អូនប្រុសបង្កើតរបស់តារាសម្ដែង កញ្ញា ដេនី ក្វាន់ បានចេញមួយបទទៀតហើយ ដោយបទរបស់លោក គ្រាន់តែចេញបង្ហោះភ្លាម ក៏ទទួលបានការចាប់អារម្មណ៍តែម្ដង ជាពិសេសគឺអត្ថន័យក្នុងបទចម្រៀងតែម្ដង។ យ៉ាងណាក៏ដោយ គេនៅមិនទាន់ដឹងថា បទចម្រៀងរបស់លោក នឹងទទួលបានជោគជ័យកម្រិតណានៅឡើយទេ។ ទឹកដមសំឡេងមួយបទនេះ ស្ដាប់ស្ទើរមិនដឹងថាជាសំឡេងរបស់លោក ខណៈដែលលោកក៏អាចរ៉េប និងស្រែកបានខ្លាំង មិនចាញ់តារាចម្រៀងអាជីព ក្នុងពេលដែលអ្នកធ្លាប់ស្ដាប់បទចម្រៀងលើកដំបូងរបស់លោក ក៏លាន់មាត់ថាលោកវិវត្តន៍សំឡេងមិនធម្មតា។ ម្នាក់ៗបានទាំងនិយាយថា លោកមិនត្រឹមតែមានមុខមាត់កូនកាត់យ៉ាងសង្ហារប៉ុណ្ណោះទេ ប៉ុន្តែក៏មានសំឡេងសមសួននឹងម្ចាស់សំនៀង Original Song មិនគួរអោយជឿផងដែរ។

បទចម្រៀងដែលលោក គឹម សាន ទើបនឹងបង្ហោះអោយឃើញមុននេះ មានចំណងជើងថា«ចាំអូនកន្លែងចាស់» ដែលនេះជាបទនិពន្ធថ្មី និងជាបទដែលលោកប្រកាសថាជាស្នាដៃថ្មីដែលគ្រោងនឹងវាយលុកស្រទាប់មហាជនអោយបានខ្លាំងក្លា។ លោកថាចម្រៀងមួយបទនេះ គឺស្ដែងឡើងពីអារម្មណ៍ស្នេហាបស់បុរសម្នាក់ ដែលបាត់បង់មនុស្សជាទីស្រឡាញ់ ហើយនៅតែបន្តរង់ចាំដោយមិនកែប្រែចិត្ត។ លោកថាបទចម្រៀងមួយបទ លោកនឹងចេញថតMV អោយបានល្អ ដោយលោកនឹងធ្វើសាច់រឿងអោយជក់ចិត្តនោះផង ដើម្បីរំលេចបទចម្រៀងអោយទាក់ទាញ៕

​ចង់ដឹងថាបទចម្រៀង របស់លោក គឹម សាន ដែលទើបបង្ហោះក្ដៅៗមានខ្លឹមសារ និងពិរោះរន្ដំយ៉ាងណា សូមអញ្ជើញទស្សនា៖

LEAVE A REPLY

Please enter your comment!
Please enter your name here