ស៊ុន ស្រីពេជ្រ លះបង់ទ្រព្យសរុបជិត៣០មុឺនដុល្លារព្យាបាលលោកឪពុក

0

មហាជននិងអ្នកគាំទ្រមានការភ្ញាក់ផ្អើលប ន្ទាប់ពីមានការទម្លាយដំណឹងថាគ្រួសារតារាកំប្លែងជើងចាស់លោកតា សង់សុីសបានលើកដៃសំពះសុំ ឲ្យបងប្អូនជួយទិញផ្ទះគាត់ផងដែរដើម្បីយកលុយទៅដោះបំណុលគេជាង១០ម៉ឺនដុល្លារ។បើតាមការបង្ហោះរបស់លោ ក អ៊ឹម ជីវ៉ាបានរៀបរាប់ថាអាណិតគាត់ណាស់ក្រុមគ្រួសារតារាកំប្លែងសង់ សុីស ស្រក់ទឹកភ្នែកដោយសារតែជាប់បំណុលគេច្រើនពេកសុខចិត្តលើកដៃសុំអោយបងប្អូនជួយទិ ញផ្ទះគាត់ផងដើម្បីបានលុយទៅសងបំណុលគេដែលជំពាក់មានចំនួនជាង១០មុឺនដុលា្លរដោយផ្ទះគាត់លក់ពីល្វែងជាប់គ្នាមាន៩បន្ទប់លក់ក្នុងតម្លៃ ២២មុឺនដុលារ។

តារាកំប្លែងនាយ សង់ សេដ្ឋ បានទម្លាយពីរឿងរ៉ាវនៅពីក្រោយខ្នងរបស់ប្អូនស្រីនាង ស៊ុន ស្រីពេជ្រ ដែលបានចេញមុខចំណាយថវិកាលើការព្យាបាលឪពុកនាយ​ សង់ សុីស និងប្អូនអស់ប្រមាណជិត៣០មុឺនដុល្លារ។
ការទម្លាយរឿងរ៉ាវខាងលើពីនាយ សង់ សេដ្ឋ នាពេលនេះបានធ្វើឡើង បន្ទាប់ពីក្រុមគ្រួសាររបស់លោក រួមជាមួយប្អូនស្រីនាង ស៊ុន ស្រីពេជ្រ ផងដែរ បានប្រកាសពីការលក់ផ្ទះបន្ទាន់មួយតម្លៃប្រមាណជាង២០មុឺនដុល្លារសម្រាប់ដោះស្រាយថ្លៃព្យាបាលឪពុកនាយ សង់ សុីស។

ក្នុងនាមជាបងប្រុសម្នាក់នាយ សង់ សេដ្ឋ បានសម្តែងនូវការកោតសសើរចំពោះការលះបង់របស់ ស៊ុន ស្រីពេជ្រ សម្រាប់ការលះបង់សម្រាប់គ្រួសារ និងមិនដែលពោលពាក្យពីការអស់សង្ឃឹមនោះឡើយ។ លោក សង់ សេដ្ឋ បានបង្ហោះសារបែបនេះតាមគណនេយ្យហ្វេសប៊ុករបស់ខ្លួនអមជាមួយរូបថត​ ស៊ុន ស្រីពេជ្រ ថា មនុស្សស្រីម្នាក់នេះធ្លាប់អស់លុយដោយសាមើលប្អូនប្រុសនិងឪពុកម្តាយអស់ផ្ទះ២ល្វែង១៦បន្ទប់ឡានពីរគ្រឿង សរុបមកមិនក្រោម(៣០មុឺនដុល្លា)មិនដែលពោលពាក្យថាអស់សង្ឃឹមឡើយ។

លោកថា ចាំមើលតើបងប្អូនណាខ្លះត្រូវផ្តល់កំលាំងចិត្តវាវិញ ចំណែកខ្ញុំវិញមានតែពាក្យថាអរគុណប្អូនស្រីគុណបុណ្យទេវតាថែរក្សាប្អូនជានិច្ចនិងមាតាបិតាជាព្រះក្នុងផ្ទះលើករាសីប្អូនរហូត។ ក្រោយប៉ុន្មានថ្ងៃ ពីការប្រកាសលក់ផ្ទះ ដើម្បីយកប្រាក់មកដោះស្រាយការព្យាបាលឪពុកនោះ ស៊ុន ស្រីពេជ្រ​ និងគ្រួសារបានសម្រេចនឹងមិនលក់ផ្ទះនេះវិញឡើយ។មានមូលហេតុដែល ស៊ុន ស្រីពេជ្រ​ មិនសម្រេចលក់វិញគឺដោយសារនាង និងគ្រួសារអាចមានលទ្ធភាពរកប្រាកដោះស្រាយវិញ ពោលនាងចាប់ផ្តើមមានការងារសិល្បះជាថ្មីឡើងវិញ ក្រោយរាជរដ្ឋាភិបាលបើកប្រទេសឡើងវិញ។

ជាពិសេសឪពុកម្តាយរបស់នាងមិនដាច់ចិត្តអោយលក់ផ្ទះនេះឡើយ។ ស៊ុន ស្រីពេជ្រ បានលើកឡើងថា ដោយការស្រលាញ់ផ្ទះពេក នាងខ្ញុំជាកូនៗពិតជាយល់ពីទំហំចិត្តនិងអាណិតលោកឪពុកអ្នកម្តាយគឺមិនដាច់ចិត្តឃើញលោកយំស្រណោះផ្ទះទៀតទេ ដូចច្នេះខ្ញុំសម្រេចចិត្តបញ្ឈប់ការលក់ផ្ទះនេះហើយបងប្អុនអើយ ខ្ញុំក៏លក់ដីមួយកន្លែងនិងទ្រព្យដែលមានសល់ខ្លះៗលក់ជាការសងបំណុលជំនួសផ្ទះទុកអោយពុកម៉ែរស់នៅវិញ។

នាងថា ខ្ញុំនិងបងបងមានលទ្ធភាពរកដោះស្រាយបាន ព្រោះដោយតាំងពីមានការបើកប្រទេសឡើងវិញក្រោមម្លប់សន្តិភាពរបស់សម្តេចពុកអីលូវនេះការងារក៏មានចូលជាបន្តបន្ទាប់នាងខ្ញុំពិតជាត្រេកអរណាស់យើងខ្ញុំជាកូនៗមានសង្ឃឹមហើយពុកអើយ ពុកបានផ្ទះពុកមកវិញហើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here