ការប្រកួតកញ្ញាឯកចក្រវាឡ កម្ពុជា២០២១ បានបញ្ចប់ច្រើនថ្ងៃមកហើយ នឹងរកឃើញជ័យលាភីរួចដែរ។យ៉ាងណាការជាប់រក បានម្ចាស់មកុដឃើញថា ខ្លះពេញចិត្ត ខ្លះមិនពេញ។ យ៉ាងណាមិញ អ្នកនាងពេជ្រ សោភា បានបង្ហាញការយល់ឃើញ ហើយក៍ បានសម្តែងនូវមតិយោបល់ ដាក់ដល់អ្នកទើសទាំងឡាយ នៅពេលឃើញការមិនសមស្របខ្លះ។
នាង ពេជ្រ សោភា បានផ្តល់ការគាំទ្រដល់បេក្ខភាពបវរកញ្ញាចក្រវាទ្បកម្ពុជា ដែលទើបជាប់ជ័យលាភី បន្ទាប់ពីមានមហាជនមួយផ្ទុះការរិះគន់។
ងិន ម៉ារាឌី ត្រូវបានគណះកម្មការសម្រេចជ្រើសរើសអោយជាប់ជាបវរកញ្ញាចក្រវាទ្បកម្ពុជាឆ្នាំ២០២១ (Miss Universe Cambodia២០២១) ដើម្បីត្រៀមខ្លួនតំណាងប្រទេសកម្ពុជាចូលរួមប្រកួតនៅលើឆាកអន្តរជាតិ។ បន្ទាប់ពីនាងបានទទួលជ័យជំនះនោះស្រាប់តែមានមហាជនមួយចំនួនបាននាំគ្នារិះគន់ និងសម្តែងការមិនយល់ស្របចំពោះការអោយរូបនាងជាប់នាពេលនេះឡើយ។
ចំណុចមួយចំនួនដែលពួកគេគិតថា ងិន ម៉ារាឌី មិនសាកសមជាប់នោះគឺកម្ពស់របស់នាង រូបសម្រស់ និងចំណេះដឹងភាសាបរទេសរបស់នាងដែលនៅស្ទើរ។
ទោះជាយ៉ាងណា ជុំវិញការរិះគន់ខាងលើនេះក៏មានមហាជនជាច្រើនទៀតក៏បានសម្តែងការមិនយល់ស្របចំពោះអ្វីដែលបានលើកឡើងទាំងអស់នោះឡើយ ខណះពេលពួកគេយល់ថា រូបសម្រស់និងសមត្ថភាពរបស់ ងិន ម៉ារាឌី ពិតជាសាកសម។
កំពូលតារាចម្រៀងក្នុងផលិតកម្មហង្សមាសនាង ពេជ្រ សោភា ក៏បានចេញមុខគាំទ្រ និងលើកទឹកចិត្ត ងិន ម៉ារាឌី ដែលជាបេក្ខភាពបវរកញ្ញាកម្ពុជាថ្មីផងដែរ។ ពេជ្រ សោភា បានបង្ហោះសារថា សំរាប់ខ្ញុំគឺមិនចង់និយាយច្រើនទេ ត្រូវចាំអ្នកទៅប្រលងបន្តគឺគាត់ ចឹងយើងគួរគិតថាគាត់តំណាងអោយប្រទេសកម្ពុជា។ នាងបញ្ជាក់ថា កាលើកទឹកចិត្តគឺសំខាន់ បើយើងមិនគាំទ្រគាត់អោយអ្នកមកគាំទ្រគាត់ក្នុងពេលនេះ អរគុណ ពីរនាងខ្ញុំ ពេជ្រ សោភា ។
ជាការកត់សម្គាល់ បន្ទាប់ពីជាប់ជាបវរកញ្ញាកម្ពុជា ងិន ម៉ារាឌី ក៏បានបង្ហោះសារតាមគណនេយ្យហ្វេសប៊ុករបស់ខ្លួនថា វាប្រៀបដូចជាកំពុងតែនៅក្នុងការយល់សប្ដិ ប៉ុន្តែនេះ គឺការពិត ដែលនាងខ្ញុំបានក្លាយទៅជាបវកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២១ ។ សូមអរគុណនូវទឹកចិត្តការគាំទ្រពីពុកម៉ែបងប្អូននិងហ្វេនទាំងអស់គ្នា អ្នកទាំងអស់គ្នានេះហេីយ គឺជាកំលាំងចិត្តដ៏ធំធេងសម្រាប់នាងខ្ញុំ។