យោងតាមការបង្ហោះ លោកគ្រូ សៀវ សុផល ដែលត្រូវបានគេស្គាល់ថាគឺជាលោកគ្រូជោគជ័យ នៅតែរក្សាជំហរដាក់បណ្ដឹងទណ្ឌបណ្ឌិតជាប្រធានពេទ្យធ្មេញ មេត្រី និង បុគ្គលមួយចំនួនពីបទញុះញុង ដោយលើកហេតុផលថាបុគ្គលទាំងនោះ បានបង្ហោះធ្វើអោយមានការប៉ះពាល់ចំពោះលោក។ សេចក្តីជូនដំណឹងរបស់លោកនៅតែបង្ហោះថា សូមជូនដំណឹងដល់បុគ្គលដែលផ្សាយ និយាយ សរសេរ សែរ សារស្អប់ ញុះញង់ បង្ខូចកេរ្តិ៏ឈ្មោះគេ ក្នុងបណ្តាញសង្គម Facebook YouTube TikTok និង វេបសាយ ដោយ កាលពីថ្ងៃទី 28 ខែ តុលា ឆ្នាំ2021 លោកគ្រូ សៀវ សុផល បានសម្រេចដាក់ពាក្យបណ្តឹងប្តឹងបុគ្គលបីរូប ទៅសមត្តកិច្ចរួចហើយ ដែលមានឈ្មោះដូចខាងក្រោម :
1. ទន្តពេទ្យ ជុំ មេត្រី
2. ផាន់ វាសនា
3. គឹម ស្រស់
សេចក្ដីប្រកាសនេះ ក៏បានបន្តថា ក្រុមមេធាវីរបស់លោកគ្រូសៀវ សុផលបាននឹងកំពុងសិក្សា ក្នុងសារ និង វីដេអូ របស់បុគ្គលខាងក្រោមដើម្បីរៀបនិតិវិធីប្តឹងទៅ តុលាការ។ ក្នុងនោះបុគ្គលបន្តបន្ទាប់
1. ឯ.ឩ. កៅ ម៉ុយ ថុង តួនាទីជាអគ្គលេខាធិការរងនៅ ក្រុមប្រឹក្សាអភិវឌ្ឍន៍កសិកម្ម និង ជនបទ
◦ 2. DJ បាល់ទាត់ ជីង ចក់
នៅមិនទាន់ដឹងថា តើនឹងមានករណីប្ដឹងបុគ្គលណាទៀតនៅឡើយទេ តែយោងតាមការទម្លាយ គឺនឹងមានករណីប្ដឹងបុគ្គលមួយចំនួនទៀត ដែលលោកគ្រូ សៀវ សុផល កំពុងនឹងរកឃើញថា បានបង្ហោះធ្វើអោយមានការប៉ះពាល់ចំពោះខ្លួន។