សុខ សុម៉ាវតី្ត កាន់តែធ្វើឱ្យគូស្នេហ៍ដកចិត្តមិនរួចទោះមិនដាក់កំហិតរឿងរៀបការ

0
- Advertisement Banner -

ចំណងស្នេហាមួយនេះ បានចាក់ឬសយូរឆ្នាំមកហើយ ដោយមិនដឹងថាសុខ សោម៉ាវត្តី និងគូស្នេហ៍ លី វ៉ាហេទ មានសភាពយល់ចិត្តបែបនេះ។ លី វ៉ាហេទ តាមចិត្តគូស្នេហ៍ណាស់ បើទោះជាមិននិយាយរឿង រៀបការក៏លោកមិនដែល ស្តីបន្ទោស ឬដាក់សម្ពាធអ្វីឡើយ មានតែតាមចិត្ត។ ម្ល៉ោះហើយ ជម្រុញអោយអ្នកមេម៉ាយ សុខ សោម៉ាវត្តី សំណាង បានស្នេហ៍ក្រោយចេះយល់ចិត្ត។

តារាសម្តែងនាង សុខ សុម៉ាវត្តី​​ បានពោលពាក្យយ៉ាងដាក់ដោតទៅកាន់គូស្នេហ៍ដែលជាកីឡាករបាល់ទាត់លោក លី វ៉ាហេដ បង្ហាញពីអារម្មណ៍ពិតចេញពីបេះដូង ដែលធ្វើគូស្នេហ៍កាន់តែមានសង្ឃឹមក្នុងការចាប់ដៃគ្នាជាគូអនាគត។ រហូតមកទល់នាពេលនេះ សុខ សុម៉ាវត្តី និងលោក លី​ វ៉ាហេដ បានកសាងទំនាក់ទំនងក្រៅឆាកជាមួយគ្នាប្រមាណជា៥ឆ្នាំមកហើយ។ ពីមួយថ្ងៃទៅមួួថ្ងៃពួកគេបានសាងអនុស្សាវរិយ៍ជាមួយគ្នាកាន់តែស្និតស្នាល និងការយល់ចិត្តគ្នាយ៉ាងសុីជម្រៅ។

ទំនាក់ទំនងស្នេហ៍កាន់តែផ្អែមល្ហែមនោះហើយក្តី ប៉ុន្តែអ្នកទាំងពីរនៅមិនទាន់បង្ហើបពីពេលវេលាជាក់លាក់ណាមួយក្នុងការកាន់ដៃគ្នាក្រាបផ្ទឹមការនៅឡើយទេ។ទោះជាយ៉ាងណាគូស្នេហ៍កាន់តែមានសង្ឃឹម ក្នុងពេលដែល សុខ សុម៉ាវត្តី បានពោលពាក្យយ៉ាងច្បាស់លាស់មួយពីសម្រេចចិត្តជ្រើសរើសលោក លី ​វ៉ាហេដ សម្រាប់កាន់ដៃគ្នានាពេលអនាគត។

សុខ សុម៉ាវត្តី បានបង្ហោះសារតាមហ្វេសប៊ុកថា
នៅថ្ងៃដំបូងដែលខ្ញុំជួបអ្នកខ្ញុំបានប្រាប់ខ្លួនឯងថាខ្ញុំសំណាងបាត់ទៅហើយដែលបានស្គាល់មិត្តល្អដូចជាអ្នក ព្រោះមនុស្សគ្រប់គ្នារួមទាំងខ្ញុំតែងតែសើចញញឹម និងពេញចិត្តនូវអត្តចរិត ការធ្វើល្អ គិតល្អរបស់អ្នក។ នាងបញ្ជាក់ថា រហូតមកដល់ថ្ងៃមួយដែលខ្ញុំសំរេចចិត្តច្បាស់លាស់ហើយថា ខ្ញុំនិងកាន់ដៃអ្នកឆ្លងផ្លូវពិបាក និង ឧបសគ្គរួមគ្នា ហើយក៏លួចផ្សងថាទោះមានរឿងអីក៏ដោយសុំអោយតែគាត់
« ច្បាស់លាស់ » ព្រោះខ្ញុំខ្លួនឯងចាស់ហើយលែងមានពេលគិតនិងចំណាយពេលមើលចិត្តអ្នកណាច្រើនទៀតហើយ។

នាងថា​ តែជាសំណាងអាក្រក់អីមើលគាត់លេងៗសោះ 5 ឆ្នាំទៅហើយបងប្អូន5 ឆ្នាំដែលបងផ្តល់អោយ វាលើសពីមនុស្សដែលអូនចង់បានហើយ ( ហួស Target ហើយហ៊ា ) បើ 5ឆ្នាំកន្លងមកការធ្វើល្អវាជាកុហក ការលួងលោម ហ៊ាហា៎អូនសុំអាម៉ូតដូច 5ឆ្នាំកន្លងមកនេះ តែ 60ឆ្នាំទៀតបានហើយណា Happy anniversary 5 year ប្អូនប្រុសកំពូលស្នេហ៍។

តាមរយះសំណេរដែលនាង សុខ សុម៉ាវត្តី បង្ហោះនាពេលនេះ​ ធ្វើអោយមហាជនកាន់តែមានទំនុកចិត្តថា អ្នកទាំងពីនឹងលេចចេញនូវដំណឹងរៀបការនាពេលឆាប់ៗខាងមុខនេះជាមិនខានឡើយ ក្នុងពេលដែលអ្នកទាំងពីរសុទ្ធតែបង្ហាញនូវចិត្តស្មោះរាងខ្លួន សម្រាប់ចាប់ដៃគ្នាជាប្តីប្រពន្ធទៅថ្ងៃអនាគត៕

LEAVE A REPLY

Please enter your comment!
Please enter your name here